អ៊ីរ៉ង់ ថា សង្គ្រាមអាចចប់ បើ អាមេរិក ព្រមផ្តល់សំណង និងដកទ័ព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា សង្គ្រាមអាចចប់ បើ អាមេរិក ព្រមផ្តល់សំណង និងដកទ័ព

អ៊ីរ៉ង់ ថា សង្គ្រាមអាចចប់ បើ អាមេរិក ព្រមផ្តល់សំណង និងដកទ័ព

តេហេរ៉ង់ ៖ បើទោះបីជាស្ថានភាពនៅតែតាងតឹងក៏ដោយ ប៉ុន្តែអ៊ីរ៉ង់បានបោះពាក្យសម្តីមកកាន់អាមេរិកថា សង្គ្រាមមួយនេះអាចនឹងបិទបញ្ចប់បាន ប្រសិនបើអាមេរិកយល់ព្រមផ្តល់សំណង និងដកកងទ័ពរបស់ខ្លួន ចេញពីឈូងសមុទ្រពែក្ស ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍អ៊ីរ៉ង់ SNN TV កាលពីថ្ងៃសៅរ៍, លោក Mohsen Rezaee អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមនិយាយថា ការបញ្ចប់សង្គ្រាម ក៏ស្ថិតក្នុងដៃរបស់អ៊ីរ៉ង់ផងដែរ ក្នុងនោះ ការដកទ័ពអាមេរិក ចេញពីឈូងសមុទ្រពែក្ស ស្ថិតក្នុងចំណោមលក្ខខណ្ឌចាំបាច់ទាំងអស់ ។ លើសពីនេះ អ៊ីរ៉ង់រំពឹងថា នឹងទទួលបានសំណង ពីសហរដ្ឋអាមេរិកផងដែរ ។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានបង្ហោះសារ លើបណ្តាញសង្គម X ផងដែរថា «មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាមនេះ គឺការទទួលស្គាល់សិទ្ធិស្របច្បាប់ របស់អ៊ីរ៉ង់ , ការទូទាត់សំណង និងការធានាយ៉ាងរឹងមាំពីអន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន នាពេលអនាគត» ។

យ៉ាងណា នៅក្នុងការប្រកាស លើវេទិកាសង្គម Truth Social កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា នឹងមិនមានកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់នោះទេ លើកលែងតែ សាធាណរដ្ឋឥស្លាម មួយនេះ យល់ព្រមចុះចាញ់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ។

បើតាម RT, យោធាអាមេរិក និងអ៊ីស្រាអែល បានផ្តើមបើកការវាយប្រហារ តាមអាកាស ទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និង មេបញ្ជាការជាន់ខ្ពស់មួយចំនួន ។ អាជ្ញាធរអ៊ីរ៉ង់ អះអាងថា មានជនស៊ីវិល ជាង ១,៣០០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនេះ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា