បារាំង ជំរុញ អ៊ីរ៉ង់ ឈប់វាយប្រទេសក្នុងតំបន់ និងស្តារនាវាចរណ៍ច្រកសមុទ្រ Hormuz ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ជំរុញ អ៊ីរ៉ង់ ឈប់វាយប្រទេសក្នុងតំបន់ និងស្តារនាវាចរណ៍ច្រកសមុទ្រ Hormuz ឡើងវិញ

បារាំង ជំរុញ អ៊ីរ៉ង់ ឈប់វាយប្រទេសក្នុងតំបន់ និងស្តារនាវាចរណ៍ច្រកសមុទ្រ Hormuz ឡើងវិញ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យបានស្នើសុំជាបន្ទាន់ឲ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា មិនថា ដោយផ្ទាល់ ឬតាមរយៈក្រុមតំណាង រួមទាំងនៅលីបង់ និងអ៊ីរ៉ាក់នោះទេ ។

Advertisement

បើតាម Straits Times, លោក Macron បានដាស់តឿនលោក Pezeshkian ថា បារាំងកំពុងធ្វើសកម្មភាព ក្នុងក្របខ័ណ្ឌការពារយ៉ាងតឹងរ៉ឹង ក្នុងគោលបំណងការពារផលប្រយោជន៍របស់ខ្លួន ដៃគូក្នុងតំបន់ និងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយវាជារឿងមិនអាចទទួលយកបានទេ ដែលប្រទេសបារាំងក៏ក្លាយជាគោលដៅរបស់អ៊ីរ៉ង់ ។

លោកថា សេរីភាពនៃការធ្វើនាវាចរណ៍ នៅច្រកសមុទ្រ Hormuz ក៏ត្រូវតែស្ដារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។

ការជំរុញរបស់លោក Macron ធ្វើឡើង បន្ទាប់ពីលោក Donald Trump ទាមទារឱ្យប្រទេសនានា បញ្ជូននាវាចម្បាំងមកចូលរួមការពារច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់មួយរបស់ពិភពលោក ។

យ៉ាងណា បារាំង ជប៉ុន អូស្ត្រាលី និងអង់គ្លេស បានបង្ហាញជំហរបដិសេធ ចំពោះការដាក់សម្ពាធរបស់លោក Trump សម្រាប់ការទាមទារមួយនេះ ។

បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ៕

ប្រភព ៖ Straits Times និង the guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា