រដ្ឋមន្រ្តីអប់រំ៖កំណែទម្រង់សាលារៀន គឺធ្វើទាំងសាលារដ្ឋនិង​សាលា​ឯក​ជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ៖កំណែទម្រង់សាលារៀន គឺធ្វើទាំងសាលារដ្ឋនិង​សាលា​ឯក​ជន

រដ្ឋមន្រ្តីអប់រំ៖កំណែទម្រង់សាលារៀន គឺធ្វើទាំងសាលារដ្ឋនិង​សាលា​ឯក​ជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​បានបញ្ជាក់ថា​កំណែទម្រង់សាលា​រៀន​របស់ក្រសួង គឺ​មិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏​ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹង​មាំដែរ។

Advertisement

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦​បាន​អញ្ជើញជាអធិបតីក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈ​គ្រប់គ្រង គ្រូបង្រៀន និង​បុគ្គលិកអប់រំ​ប្រចាំឆ្នាំ២០២៥។មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី​បានបញ្ជាក់ថា កំណែទម្រង់​វិស័យអប់រំក្នុងរយៈពេល១០ឆ្នាំមក​នេះរដ្ឋមន្រ្តីក្រសួងអប់រំ​បាន​គូសបញ្ជាក់ថា កំណែទម្រង់សាលារៀនរបស់ក្រសួងគឺ​មិនសំដៅតែ​លើសាលារដ្ឋនោះទេ សាលា​ឯកជន​ក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាព​អប់រំសម្រាប់សិស្សានុសិស្សគ្រប់​រូប។ឯកឧត្តមបន្ថែមថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និង​ពង្រឹងសមត្ថភាពឱ្យកាន់​តែរឹងមាំ ដោយចាប់ផ្តើមពីការ​យកចិត្ត​ទុកដាក់​លើការអប់រំកុមារតូច ដែលជាដំណាក់កាលខួរក្បាលលូត​លាស់យ៉ាងឆាប់​រហ័ស។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសរំលេចថា ក្នុងបរិបទសតវត្សទី២១ ដែលបច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃ​ការរស់នៅ និងការងារ សូមសាលារៀនទាំងរដ្ឋ និងឯកជន បង្កើនការប្រើប្រាស់បច្ចេក​វិទ្យាឌីជី​ថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀនក៏ដូចជាការគ្រប់គ្រង។ប៉ុន្តែត្រូវ​ចងចាំថា សមត្ថភាពបទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅ​តែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាច​ជំនួសបានឡើយ។ ក្នុងន័យនេះ វិស័យឯកជនគួរបង្កើន​កិច្ចសហ​ការ​ជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធី​សាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះ​ឱ្យសិស្ស​ចេះវិភាគ ស្រមើស្រមៃ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយា​សម្បទា និងបំណិនសម្បទា សម្រាប់អ្នកសិក្សាក្នុង​យុគសម័យថ្មី។

សូមជម្រាបថា មហាសន្និបាតខាងលើរៀបចំឡើងក្នុងគោលបំណង​បង្ហាញពីសមិទ្ធផលសំខាន់ៗ ការរីកចម្រើន និងការផ្តល់​នូវបណ្ណសរសើរ និងមេដាយដល់គណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធ​សេវាអប់រំនៅកម្ពុជា ដែលបានចូលរួម​យ៉ាងសកម្មក្នុងការលើកកម្ពស់​គុណភាព​អប់រំ និងអភិវឌ្ឍមូលធនមនុស្ស។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ,ឯកឧត្តមបណ្ឌិត ហុង លីម ប្រធាន​សហព័ន្ធ​សេវាអប់រំ​នៅ​កម្ពុជា,ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមទីប្រឹក្សាសហព័ន្ធ​សេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន​គ្រុប ព្រមទាំងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ​ចំនួន​៦២០នាក់។

ឆ្លងកាត់ការធ្វើរបាយការណ៍អំពីសកម្មនាឆ្នាំ២០២៥ កន្លងទៅ មហាសន្និបាត​បានកំណត់ទិសដៅសំខាន់ៗចំនួន៤។
ឯកឧត្តម​​​​បណ្ឌិត ហុង លីម បានបញ្ជាក់ថា ទិសដៅធំៗទាំងបួនមាន៖១.លើកកម្ពស់គុណភាពអប់រំ ធានាគុណភាពបង្រៀន និងសិក្សាឱ្យស្រប​តាមស្តង់ដារជាតិ និងអន្តរជាតិដោយការចុះត្រួតពិនិត្យផ្ទាល់ និងផ្តល់ការ​ប្រឹក្សាយោបល់ដល់សមាជិក ,២.​អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណ:គ្រប់គ្រងដោយរៀបចំវគ្គបណ្តុះបណ្តាល និងពង្រីកបណ្តាញ​ចែករំលែកបទ​ពិសោធន៍​រវាងសាលាដែលជាសមាជិក,៣.បន្តចូលរួមគ្រប់​សកម្មភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នដៃគូនានានិងទី៤.អភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការអប់រំ​ឌីជីថល ដោយជំរុញលើការ digital transformation ក្នុងសាលា និងប្រើបច្ចេក​វិទ្យាក្នុងការបង្កើនប្រសិទ្ធភាពគ្រប់គ្រង រៀន និងបង្រៀន។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បាន​អបអរ​សាទរចំពោះគណៈ​គ្រប់គ្រង នាយក នាយិកា និងគ្រូបង្រៀនឆ្នើមមកពីស្ថាប័នអប់រំចំនួន ១៤០ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ។ឯកឧត្តមបានវាយតម្លៃខ្ពស់​ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធសេវាអប់រំ និងវិស័យអប់រំឯកជន ដែលបានចូលរួម​ចំណែក​ក្នុងការ​ជ្រោមជ្រែងវិស័យអប់រំនៅកម្ពុជាឱ្យកាន់​តែរីកចម្រើន។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការផ្តល់ថវិកា និងការគាំទ្រ​ដល់បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូដែល​រងផល​ប៉ះពាល់​ពីជម្លោះព្រំដែននាពេលកន្លងមក ដែលសបញ្ជាក់ពីស្មារតីស្នេហា​ជាតិ​ខ្ពស់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា