ពលរដ្ឋកម្ពុជាជិត ៧ម៉ឺនគ្រួសារប្រើប្រាស់ «ចង្ក្រានថាមពល» ដែលផ្តល់ដោយសប្បុរសជនដើម្បីកាត់បន្ថយការបំពុលបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋកម្ពុជាជិត ៧ម៉ឺនគ្រួសារប្រើប្រាស់ «ចង្ក្រានថាមពល» ដែលផ្តល់ដោយសប្បុរសជនដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ពលរដ្ឋកម្ពុជាជិត ៧ម៉ឺនគ្រួសារប្រើប្រាស់ «ចង្ក្រានថាមពល» ដែលផ្តល់ដោយសប្បុរសជនដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២២មកត្រឹមខែកុម្ភៈឆ្នាំ២០២៦កន្លងទៅនេះ បណ្តាញសង្គមស៊ីវិលកម្ពុជាបានផ្តល់ «ចង្ក្រានថាមពល» ដល់ពលរដ្ឋចំនួនជិត៧ម៉ឺនគ្រួសារ នៅ២៥៦ភូមិ និង៤១២ឃុំ/សង្កាត់ នៅរាជធានី-ខេត្តចំនួន ១២ ទូទាំងប្រទេស ក្នុងនោះ
មាន ខេត្តសៀមរាប ពោធិ៍សាត់ ភ្នំពេញ ឧត្តមានជ័យ បាត់ដំបង កំពង់ធំ ក្រចេះ កំពង់ចាម ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរីនិង ខេត្តស្វាយរៀង។

Advertisement

ការផ្តល់ចង្ក្រានបង្កើនថាមពលដល់ពលរដ្ឋកម្ពុជានេះ ជាគម្រោងកាត់បន្ថយការបំពុលបរិស្ថាន ដែលជាអំណោយរបស់ក្រុមហ៊ុន​ចិន ក្វាវចូវ អាយប៊ឺរ អ៊ីនវីរ៉ុន មេនថល ខុនស៊ុលធីង សឺវីស (Guangzhou Iceberg Environ- mental Consulting Services) មានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុននេះ ផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចូលក្នុងបរិយាកាស​តាមរ​យៈការប្រើប្រាស់ចង្ក្រានបង្កើនថាមពលនេះ។

ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មនៅស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកម្មករ​មួយចំនួនជាអ្នក​ពិការភាព​ផងដែរ។ ចង្ក្រាននេះ មិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំង​បានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូលទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។

លោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្ត្រី ជាដៃគូសហប្រតិបត្តិការតែមួយគត់របស់ក្រុមហ៊ុនចិនខាងលើបានបញ្ជាក់ក្នុងពេលធ្វើបាឋកថា​កាលពីពេលថ្មីៗនេះថា«ចង្ក្រានបង្កើនថាមពល៖ ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់» ។លោកថា ក្នុងបេសកកម្មផ្តល់ចង្ក្រាន​បង្កើនថាមពលនេះ ក៏ជាផ្នែកតូចមួយក្នុងការរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយភាពក្រីក្រ។លោកក៏​បានធ្វើការទំនាក់ទំនងដើម្បីទទួល និង​ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដោយសហការជាមួយ​អាជ្ញាធរមូលដ្ឋាន ថ្នាក់ខេត្ត និងក្រុម​ការងារផ្សេងៗដែលចុះជួយមូលដ្ឋាន៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា