នគរបាលចុះឆែកជាតិស្រវឹងឡើងវិញ ចាប់ពីយប់ថ្ងៃអង្គារនេះតទៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នគរបាលចុះឆែកជាតិស្រវឹងឡើងវិញ ចាប់ពីយប់ថ្ងៃអង្គារនេះតទៅ

នគរបាលចុះឆែកជាតិស្រវឹងឡើងវិញ ចាប់ពីយប់ថ្ងៃអង្គារនេះតទៅ

ចាប់ពីយប់ថ្ងៃអង្គារ ទី១៧ មីនានេះតទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងអនុវត្តផែនការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយចុះត្រួតពិនិត្យជាតិស្រវឹងនាពេលរាត្រីនៅតាមគោលដៅផ្សេងៗ។ ការអនុវត្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

Advertisement

កាលពីថ្ងៃទី៣ ខែកុម្ភៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ បន្ទាប់ពីសង្កេតឃើញអត្រាគ្រោះថ្នាក់មានការកើនឡើង ក្នុងអំឡុងពេលដែលសមត្ថកិច្ចបានបន្ធូរបន្ថយការអនុវត្តច្បាប់មួយរយៈចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥។

យោងតាមក្រសួងមហាផ្ទៃ គ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើន បណ្តាលមកពីការបើកបរល្មើសច្បាប់ មិនគោរពសិទ្ធិអាទិភាព ការបើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ងងុយដេក កត្តាយានយន្ត និងកត្តាផ្លូវជាដើម។

អាជ្ញាធរជឿជាក់ថា ការរឹតបណ្តឹងនេះនឹងជួយឱ្យសាធារណជនមានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរឡើង ព្រមទាំងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនឱ្យបានជាអតិបរមា ។

ការរឹតបន្តឹងនេះនឹងត្រូវធ្វើឡើងក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ចាស់ ដែលធ្លាប់បានអនុវត្តកន្លងមក គឺចាប់ពីម៉ោង ១១:៣០ យប់តទៅ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា