ស្ពានមេគង្គក្រចេះ សម្រេចបានជិត ១០០% គ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានមេគង្គក្រចេះ សម្រេចបានជិត ១០០% គ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ

ស្ពានមេគង្គក្រចេះ សម្រេចបានជិត ១០០% គ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានសម្រេចការសាងសង់ជិត ១០០% ហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមេសា តទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

Advertisement

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះនេះ កាលពីថ្ងៃទី ១៦ មីនា។

ឯកឧត្តម លឹម ស៊ីដេនីន បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីធានាសុវត្ថិភាព។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។

ស្ពាននេះមានប្រវែង ១ ៧៦១ម ទទឹងស្ពានមានប្រវែង ១៣,៥ម ក្នុងនោះគន្លងផ្លូវរថយន្តមាន២គន្លង ផ្លូវទោចក្រយានមាន ២គន្លង និងផ្លូវថ្មើរជើងមាន ២គន្លង។ ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរណ៍មានទំហំ ១០០មx១៥ម ។

ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត។

ដោយឡែកឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងនាពេលថ្មីៗនេះថា គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល បន្ទាប់ពីបើកដំណើរការជាផ្លូវការ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន និងកំណាត់ផ្លូវតភ្ជាប់នេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ។

គម្រោងនេះ បានបើកការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ គឺជានាយករដ្ឋមន្ត្រី៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា