អង់គ្លេស ប្រាប់ លោក Zelenskyy ថា អ៊ុយក្រែននៅតែសំខាន់ ទោះមានសង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ប្រាប់ លោក Zelenskyy ថា អ៊ុយក្រែននៅតែសំខាន់ ទោះមានសង្គ្រាមអ៊ីរ៉ង់

អង់គ្លេស ប្រាប់ លោក Zelenskyy ថា អ៊ុយក្រែននៅតែសំខាន់ ទោះមានសង្គ្រាមអ៊ីរ៉ង់

ឡុងដ៍ ៖ លោក Keir Starmer នាយករដ្ឋមន្ត្រី អង់គ្លេស បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ថា ការយកចិត្តទុកដាក់ លើបញ្ហាអ៊ុយក្រែន នៅតែផ្តោតជាសំខាន់ ទោះបីជា អាមេរិក និង អ៊ីស្រាអែល កំពុងធ្វើសង្គ្រាម ជាមួយ អ៊ីរ៉ង់ ក៏ដោយ។

Advertisement

ការបញ្ជាក់ជំហរនេះ ធ្វើឡើង ក្នុងពេលដែល លោក Starmer បានស្វាគមន៍ លោក Zelenskyy នៅការិយាល័យ Downing Street ចំពេលមេដឹកនាំអ៊ុយក្រែន រូបនេះ បំពេញទស្សនកិច្ច នៅអង់គ្លេស។

បើតាម CNA, ការបង្ហាញភាពកក់ក្តៅ ពីអង់គ្លេស ដល់ អ៊ុយក្រែន នេះ ធ្វើឡើង ចំពេលដែល ទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្មខ្លះៗ លើទីក្រុងមូស្គូ ដើម្បីធ្វើឱ្យតម្លៃប្រេង ចុះថ្លៃ វិញ។

លោក Starmer បានប្រាប់ លោក Zelenskyy ថា «ទោះបីជា ជម្លោះអ៊ីរ៉ង់ កំពុងបន្តរាលដាល នៅមជ្ឈិមបូព៌ា ប៉ុន្តែ យើងមិនអាចបាត់បង់ការផ្តោតអារម្មណ៍ លើអ្វីដែលកំពុងកើតឡើង នៅអ៊ុយក្រែន និង តម្រូវការ សម្រាប់ការគាំទ្រ របស់អង់គ្លេស ដល់ទីក្រុង Kyiv នោះដែរ»។

ដំណើរទស្សនកិច្ច របស់ លោក Zelenskyy នៅទីក្រុងឡុងដ៍ ធ្វើឡើង មុនមួយថ្ងៃ ដែលលោកបន្ត ទៅប្រទេសអេស្ប៉ាញ ហើយ ក៏បានកើតឡើង ខណៈដែល សម្ព័ន្ធមិត្តអឺរ៉ុប របស់លោក បានប្តេជ្ញាថា នឹងបន្តគាំទ្រ ដល់ទីក្រុង Kyiv នៅក្នុងជម្លោះ ជាមួយរុស្ស៊ី។

ក្នុងពេលដែលលោក Volodymyr Zelenskyy មានវត្តមាន នៅទីក្រុងឡុងដ៍, មានសេចក្តីរាយការណ៍ថា អង់គ្លេស និង អ៊ុយក្រែន ត្រូវចុះហត្ថលេខា ភាពជាដៃគូលើវិស័យការពារជាតិ ដោយផ្តោតលើយន្តហោះគ្មានមនុស្សបើក ដែលមានតម្លៃទាបៗ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា