សម្តេចតេជោ រម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ រម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង

សម្តេចតេជោ រម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុ ពីសំណាក់ពួក លន់ នល់ (១៨ មិនា ១៩៧០-១៨ មិនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។

Advertisement

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្តេចនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ “ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ គាប់ជួនម្សិលមិញ ខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥ មិនា ១៩៧៩ ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។ សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ “ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤ កុម្ភះ ១៩៧៩។ គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ”។

សម្តេចតេជោបានបន្តទៀតថា ៖ ត្រឡប់រូបថតនេះវិញ អ្នកនិពន្ធបាន
សរសេរជាភាសារអង់គ្លេសដូចខាង
ក្រោម៖
រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖ The world’s youngest foreign minister:
Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979. រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក ៖ លោក ហ៊ុន សែន ដែលពេល នោះមានអាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា