អង្គការ AHF អំពាវនាវសហភាពអឺរ៉ុបបញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ AHF អំពាវនាវសហភាពអឺរ៉ុបបញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព

អង្គការ AHF អំពាវនាវសហភាពអឺរ៉ុបបញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានធ្វើការអំពាវនាឱ្យសហភាពអឺរ៉ុបបញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ខណៈថ្ងៃឱសានវាទកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក WHO នឹងកាន់តែខិតជិតមកដល់យ៉ាងឆាប់រហ័ស នាខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។

Advertisement

ការអំពាវនាវរបស់អង្គការ AHF នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងារ នៅមណ្ឌលថែរក្សាសុខភាព ទួលគោកភ្នំពេញ ក្រោមប្រធានបទ “សហភាពអឺរុប ៖ បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព” ដោយជំរុញឱ្យការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប គាំទ្រឧបសម្ព័ន្ធនៃការទទួលបាន និងចែករំលែកអត្ថប្រយោជន៍ (PABS) ដែលមានកាតព្វកិច្ចស្របច្បាប់ ចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក WHO។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានមានប្រសាសន៍ថា តាមពិតកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO ដែលត្រូវបានអនុម័តនៅក្នុងខែឧសភា ឆ្នាំ២០២៥ ប៉ុន្តែមិនអាចបន្តទៅមុខបានទេ រហូតដល់ការចរចាសម្រាប់ឧបសម្ព័ន្ធ PABS ត្រូវបានបញ្ចប់។

ឧបសម្ព័ន្ធនេះគ្រប់គ្រងពីរបៀបដែលគំរូភ្នាក់ងារបង្ករោគ និងទិន្នន័យហ្សែនត្រូវបានចែករំលែក ដើម្បីអភិវឌ្ឍវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងរបៀបដែលអត្ថប្រយោជន៍ត្រូវបានប្រគល់មកវិញប្រកបដោយសមធម៌។ ការចរចានៅតែពិបាកដោយ គណៈកម្មការអឺរ៉ុប និងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់ និងស្វីស នៅបន្តប្រឆាំងនឹងបទប្បញ្ញត្តិសមធម៌សំខាន់ៗទាំងនេះ។

លោកវេជ្ជបណ្ឌិតបន្តថា «ថ្ងៃឱសានវាទកិច្ចព្រមព្រៀង ខិតជិតមកដល់យ៉ាងឆាប់រហ័ស នាខែឧសភា ឆ្នាំ២០២៦ ហើយ ការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងមួយដែលអាចទទួលស្គាល់ និងអាចអនុវត្តបាននោះវាអាចធ្វើឱ្យយឺតយ៉ាវក្នុងការផ្តល់សច្ចាប័ន និងបង្កកើតមានសារជាថ្មី ម្តងទៀតនូវកង្វះសមធម៌ និងភាពមិនស្មើគ្នាដែលយើងឃើញកើតមានឡើងក្នុងពេលរីករាតត្បាតកូវីដ១៩ ខណៈពេលដែលក៏ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសមត្ថភាពផលិតកម្មសម្រាប់ក្នុងតំបន់ និងអធិបតេយ្យភាពសុខភាពពិតប្រាកដនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម»។

លោកវេជ្ជបណ្ឌិតបានស្នើសហភាពអឺរ៉ុបថា កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចត្រូវបានផ្តល់សច្ចាប័នដោយគ្មានឧបសម្ព័ន្ធPABSទេ ហើយឧបសម្ព័ន្ធនេះមិនគួរត្រូវបានអនុម័តដោយគ្មានបទប្បញ្ញត្តិសមធម៌ដែលមានកាតព្វកិច្ចនោះទេ។ លើសពីនេះ អ្នកដែលទទួលបានប្រាក់ចំណេញពីប្រព័ន្ធត្រូវតែចូលរួមចំណែកដល់ប្រព័ន្ធ។

ចំណែកក្រុមហ៊ុនផលិតដែលចូលរួម និងអ្នកប្រើប្រាស់ពាណិជ្ជកម្មទាំងអស់ត្រូវតែទទួលរងនូវការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចជាមួយនឹងការទទួលខុសត្រូវពិតប្រាកដ និងភាពច្បាស់ប្រាកដផ្នែកច្បាប់តាមរយៈកាតព្វកិច្ចក្នុងកិច្ចសន្យាហើយអត្ថប្រយោជន៍ត្រូវតែរួមបញ្ចូលការទទួលបានវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយសមធម៌ អាជ្ញាប័ណ្ណមិនផ្តាច់មុខសម្រាប់ក្រុមហ៊ុនផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងពេលមានអាសន្នដល់សុខភាពសំខាន់ៗ និងការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ។

លោកវេជ្ជបណ្ឌិតបន្ថែមថា «ប្រសិនបើយើងមិនដឹងថា អ្នកណាកំពុងចូលប្រើប្រព័ន្ធទេ យើងមិនអាចធ្វើឱ្យពួកគេទទួលខុសត្រូវបានទេ។ សហភាពអឺរ៉ុបត្រូវតែគាំទ្រការចុះបញ្ជីអ្នកប្រើប្រាស់ និងការតាមដាន ដើម្បីការពារភាពសុចរិតនៃប្រព័ន្ធ និងធានាថា វាមិនអាចកេងប្រវ័ញ្ចបានទេ និងធានាការរាប់បញ្ចូលពេញពេញដោយតម្លៃសម្រាប់សង្គមស៊ីវិល ព្រោះថា តម្លាភាព ការទទួលខុសត្រូវ និងសំឡេងសហគមន៍ គឺចាំបាច់ដើម្បីការពារសមធម៌។

ជាងនេះទៀត ត្រូវបញ្ឈប់ការរារាំងសមធម៌ ទទួលកិច្ចព្រមព្រៀងមួយរួចរាល់ព្រោះថា ឧបសម្ព័ន្ធខ្សោយមួយប្រឈមនឹងការកើតម្តងទៀតនូវភាពមិនស្មើគ្នា និងកង្វះសមធម៌ ដូចកាលជំងឺរាតត្បាតកូវីដ-១៩ ខណៈពេលនោះដែលក៏ធ្វើឱ្យប្រទេសទាំងអស់ប្រឈមនឹងហានិភ័យ។ រីឯប្រទេសកំពុងអភិវឌ្ឍន៍កំពុងអំពាវនាវឱ្យមានការចែករំលែកអត្ថប្រយោជន៍ដែលមានកាតព្វកិច្ច និងអាចអនុវត្តបាន ហើយសហភាពអឺរ៉ុបត្រូវតែឈប់ពន្យារពេល និងអនុវត្ត។ បន្ថែមពីនេះបើគ្មានការចែករំលែកអត្ថប្រយោជន៍ដែលមានលក្ខណៈសមធម៌នោះទេ គំនិតផ្តួចផ្តើមប្រកបដោយអធិបតេយ្យភាពសម្រាប់ផលិតកម្មដោយប្រទេសក្នុងតំបន់ ហើយធិបតេយ្យភាពសុខភាពប្រឈមនឹងការក្លាយជាការសន្យាដែលអត់ប្រយោជន៍។ បទប្បញ្ញត្តិ PABS ដែលមានកាតព្វកិច្ចគឺមានសារៈសំខាន់ដើម្បីធ្វើឱ្យវាក្លាយជាការពិត។

សូមរំលឹកថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការសកលមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់ការព្យាបាល និងការស្វែងរកការគាំទ្រ ដល់មនុស្សជាង ២.៨ លាននាក់នៅក្នុងប្រទេសចំនួន ៥០ទូទាំងពិភពលោក នៅទ្វីបអាហ្វ្រិក អាមេរិក តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/អេដស៍មិនរកប្រាក់ចំណេញធំជាងគេបំផុតនៅលើពិភពលោក៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា