អ៊ុយក្រែន ប្រាប់អឺរ៉ុប ប្រញាប់ផ្តល់កម្ចី ១០៣ពាន់លានដុល្លារ មកឲ្យខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ប្រាប់អឺរ៉ុប ប្រញាប់ផ្តល់កម្ចី ១០៣ពាន់លានដុល្លារ មកឲ្យខ្លួន

អ៊ុយក្រែន ប្រាប់អឺរ៉ុប ប្រញាប់ផ្តល់កម្ចី ១០៣ពាន់លានដុល្លារ មកឲ្យខ្លួន

ម៉ាឌ្រីដ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ បានជំរុញឱ្យសហភាពអឺរ៉ុប ប្រញាប់ប្រញាល់ ផ្តល់កម្ចី ១០៣ពាន់លានដុល្លារ យកមកឲ្យប្រទេសរបស់លោក។

Advertisement

ការជំរុញបែបនេះ ចំពេលដែលប្រទេសហុងគ្រី បានជំទាស់ លើរឿងនេះ ដោយចោទថា បំពង់បង្ហូរប្រេង ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី ចេញពីរុស្ស៊ី ត្រូវបានបិទគាំង ព្រោះតែអ៊ុយក្រែន។ យ៉ាងណា អ៊ុយក្រែន តែងតែ អះអាង ថា បំពង់បង្ហូរប្រេង Druzhba ត្រូវបានខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ីកាលពីខែមករា។

អំឡុងដំណើរទស្សនកិច្ច ទៅប្រទេសអេស្ប៉ាញ លោក Zelensky បានថ្លែងថា «យើងពិតជាពឹងផ្អែក លើប្រទេសនិងសហភាពអឺរ៉ុប ក្នុងការស្វែងរកវិធី ដើម្បីដោះស្រាយបញ្ហានេះ»។

ជុំវិញការវេតូ របស់ ហុងគ្រី លោក Zelensky បាននិយាយថា “វាអយុត្តិធម៌” ដែលប្រាក់កម្ចី​ ៩០ពាន់លានអឺរ៉ូ ដែលស្មើនឹង ១០៣ពាន់លានដុល្លារ ​បានជាប់គាំង ខណៈដែលកញ្ចប់ឲ្យអ៊ុយក្រែនខ្ចីដ៏ធំនេះ ត្រូវបានយល់ព្រមឯកភាព តាំងតែពីមុនដំណាច់ ឆ្នាំ២០២៥ ។

ថ្លែងពេលនៅចំពោះ មេដឹកនាំអ៊ុយក្រែន, លោក Pedro Sanchez នាយករដ្ឋមន្ត្រី ប្រទេសអេស្ប៉ាញ
បានអះអាងថា «គ្មាននរណាម្នាក់ អាចធ្វើឱ្យយើងបំភ្លេចនូវអ្វី ដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន..យើងនឹងបន្តនៅក្បែរអ្នក ដូចដែលយើងតែងតែធ្វើ»។

ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអេស្ប៉ាញ គឺជាលើកទី៤ របស់លោក Zelensky ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា