Washington Post ៖ អាមេរិកចង់ថែមលុយ ២០០ពាន់លានដុល្លារទៀត ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Washington Post ៖ អាមេរិកចង់ថែមលុយ ២០០ពាន់លានដុល្លារទៀត ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង

Washington Post ៖ អាមេរិកចង់ថែមលុយ ២០០ពាន់លានដុល្លារទៀត ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង

វ៉ាស៊ីនតោន ៖ អាមេរិកចង់ចំណាយ ២០០ពាន់លានដុល្លារ បន្ថែមទៀត ទុកប្រើប្រាស់ ធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយ របស់កាសែត Washington Post។

Advertisement

នៅថ្ងៃព្រហស្បតិ៍នេះ, ទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ី បានដកស្រង់សារព័ត៌មានអាមេរិកមួយនេះ ដើម្បីចុះផ្សាយបន្ត ដោយរៀបរាប់ថា «មន្ទីរបញ្ចកោណ មានបំណងបន្ថែមលុយ ២០០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់»។

ប្រភពបានរាយការណ៍ អំពីដំណឹងនេះ ដោយដកស្រង់បន្ត ពីយោធាអាមេរិក ។ យោងតាមរបាយការណ៍, ក្រសួងសង្រ្គាមអាមេរិក បានស្នើឱ្យសេតវិមាន យល់ព្រមលើសំណើជាង ២០០ ពាន់លានដុល្លារនេះ ដើម្បីបញ្ជូនទៅឆ្លងសភា យកមកផ្តល់មូលនិធិ ដល់សង្រ្គាម នៅក្នុងប្រទេសអ៊ីរ៉ង់។

អត្ថបទ អះអាងថា នេះគឺជាការស្នើសុំថ្មី ដ៏ធំសម្បើម ដែលពិបាកនឹងទទួលបានការឯភាព ពីសភា ខណៈដែលសមាជិកសភា ក៏ហាក់បានប្រឆាំងនឹងជម្លោះនេះ មិនចង់ឲ្យកើតមាននោះឡើយ។

សារព័ត៌មាន Time បានចេញផ្សាយថា ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ដំបូង នៃ សង្គ្រាម សហរដ្ឋអាមេរិកបានចំណាយប្រាក់ យ៉ាងហោចណាស់ ១២ ពាន់លានដុល្លារ នេះបើយោងតាមមន្ត្រីរដ្ឋបាល របស់លោក Donald Trump ។ តួលេខនេះ ត្រូវបានរិះគន់ ពីក្រុមអ្នកប្រឆាំងសង្គ្រាម ដោយលើកឡើងថា ប្រាក់ទាំងនេះ បើយកទៅប្រើប្រាស់ សម្រាប់ការថែទាំសុខភាព, ការអប់រំ និងកម្មវិធីក្នុងស្រុកផ្សេងៗទៀត គឺ ល្អប្រសើរជាង យកទៅធ្វើសង្គ្រាម៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា