អាល្លឺម៉ង់ ជំរុញឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹង អ៊ីរ៉ង់ ជាបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ជំរុញឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹង អ៊ីរ៉ង់ ជាបន្ទាន់
នយោបាយ 19/03/2026

អាល្លឺម៉ង់ ជំរុញឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹង អ៊ីរ៉ង់ ជាបន្ទាន់

ប៊ែរឡាំង ៖ មេដឹកនាំអាល្លឺម៉ង់ បានចេញមុខជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់ឱ្យបានឆាប់ជាបន្ទាន់ តាមរយៈមធ្យោបាយការទូត ដោយព្រមានថា ជម្លោះដែលកំពុងអូសបន្លាយនេះ នឹងធ្វើឱ្យខូចខាតដល់គ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិក-អ៊ីស្រាអែលផងដែរ ។

Advertisement

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់អង្គប្រជុំសភាជាន់ទាប កាលពីថ្ងៃ ពុធ ថា អាល្លឺម៉ង់នៅតែមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយទាក់ទងនឹងសង្គ្រាម ហើយថា មិនមានគំនិតគួរឱ្យជឿជាក់ អំពីរបៀបដែលប្រតិបត្តិការយោធានេះ អាចទទួលបានជោគជ័យនោះទេ ។

លោកថា អាមេរិកមិនបានពិគ្រោះជាមួយអាល្លឺម៉ង់ មុនពេលវាយប្រហារអ៊ីរ៉ង់នោះទេ ហើយថា ប្រសិនបើទីក្រុងប៊ែរឡាំង ត្រូវបានពិគ្រោះយោបល់ នោះអាល្លឺម៉ង់ នឹងបញ្ចុះបញ្ចូលមិនឱ្យសង្គ្រាមនេះ ផ្ទុះឡើងដូចសព្វថ្ងៃឡើយ ។

បើតាមស៊ីនហួរ, លោក Merz ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាសង្គ្រាមនេះនៅតែអូសបន្លាយ ក៏អាល្លឺម៉ង់នឹងមិនចូលរួមតាមរយៈមធ្យោបាយយោធា ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ឡើយ និងថា អឺរ៉ុបចាប់អារម្មណ៍តែការបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុតតែប៉ុណ្ណោះ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា