សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦

សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូប។

Advertisement

គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំ២០២៦ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។

គួរបញ្ជាក់ផងដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ បានរៀបចំពិធីប្រុងពលីបើកការដ្ឋានសាងសង់ស្របតាមជំនឿដែលជាទំនៀមទំលាប់ ប្រពៃណីខ្មែរ។ ថ្នាក់ដឹកនាំស.ស.យ.ក. តែងតែគោរពប្រតិបត្តិតាមជំនឿ និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសនៅទីតាំងតំបន់ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ។

គួរបញ្ជាក់ថា៖ព្រឹត្តិការណ៍នគរសង្ក្រានដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាក់លែនៅផ្លូវលេខ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា