ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងតំណាងប្រតិបត្តិករសរុបប្រមាណ ៩០ រូប។

Advertisement

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកំណែទម្រង់សំខាន់ៗផ្ទៃក្នុង ក.ប.ទ. ការពង្រឹងការងារនិយ័តកម្ម ការរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យ ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងការផ្តល់សេវាសាធារណៈជូនដល់ប្រតិបត្តិករប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពស្អាតស្អំ និងលឿនឆាប់រហ័ស។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានស្នើឱ្យប្រតិបត្តិករទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង ក.ប.ទ. ក្នុងការលុបបំបាត់អំពើខុសច្បាប់នេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ (១) ការតាមដានទីតាំងប្រើប្រាស់ចំណុះសមត្ថភាពអ៊ីនធឺណិតខ្ពស់ ដែលមានការសង្ស័យថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) ការកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់សេវាដល់ទីតាំងប្រព្រឹត្តបទល្មើស តាមការតម្រូវដោយ ក.ប.ទ. និងអាជ្ញាធរមានសមត្ថកិច្ច (៣) ការបន្តពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការប្រើប្រាស់ស៊ីម ការលុបចោលនូវស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងការប្រើប្រាស់ស៊ីមរ៉ូមីងពីបរទេស (៤) ការពង្រឹងវិធានការសន្តិសុខសាយប័រដើម្បីការពារប្រព័ន្ធឌីជីថល និង (៥) ការចូលរួមអនុវត្តវិធានការរដ្ឋបាល ឬបច្ចេកទេសផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល និង ក.ប.ទ.។

ប្រតិបត្តិករដែលបានអញ្ជើញមកចូលរួមនៅក្នុងជំនួបពិភាក្សាការងារនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមជាមួយរាជរដ្ឋាភិបាល និងក.ប.ទ. គ្រប់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយបានបានលើកឡើងមតិយោបល់មួយចំនួនដែលជាធាតុចូលសម្រាប់ការចូលរួមអនុវត្តគោលនយោបាយនេះ ក៏ដូចជាមតិយោបល់ទូទៅមួយចំនួនទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យទូរគមនាគមន៍ផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា