រុស្ស៊ី ថា អឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់ខ្លួន ព្រោះតម្លៃនឹងកើនលើសការព្យាករណ៍ ១០០ ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា អឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់ខ្លួន ព្រោះតម្លៃនឹងកើនលើសការព្យាករណ៍ ១០០ ភាគរយ

រុស្ស៊ី ថា អឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់ខ្លួន ព្រោះតម្លៃនឹងកើនលើសការព្យាករណ៍ ១០០ ភាគរយ

លោក Kirill Dmitriev បេសកជនពិសេស របស់វិមានក្រឹមឡាំងអះអាងថា សហភាពអឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់រុស្ស៊ីនោះទេ ដោយសារតែតម្លៃឧស្ម័ននៅទូទាំងប្លុកមួយនេះនឹងឡើងថ្លៃ លើសពីការព្យាករណ៍ ១០០ ភាគរយ ។

Advertisement

ការអះអាងរបស់លោក Kirill Dmitriev កើតមានឡើង បន្ទាប់ពីតម្លៃប្រេង និងឧស្ម័នជុំវិញពិភពលោក បានកើនឡើងយ៉ាងខ្លាំង ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលផ្តើមចេញពីការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

លោក Kirill Dmitriev  រៀបរាប់ថា តម្លៃឧស្ម័ននៅអឺរ៉ុបនឹងខ្ពស់ជាងការព្យាករណ៍ ពីមុន យ៉ាងហោចណាស់ ១០០ ភាគរយ ហើយ អឺរ៉ុបនឹងចៀសមិនរួចពីការមកទទូចសុំឧស្ម័នពីរុស្ស៊ី កាន់តែច្រើនបន្ថែមទៀតនោះឡើយ ។

បើតាម CNN, អឺរ៉ុបធ្លាប់ព្យាយាមកាច់ផ្តាច់ទំនាក់ទំនងថាមពលទាំងស្រុងពីរុស្ស៊ី ដើម្បីកាត់ផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ បន្ទាប់ពីអុជបញ្ឆេះសង្គ្រាមជាមួយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់ព្រមានផងដែរថា ទីក្រុងមូស្គូ អាចបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្លុកអឺរ៉ុបឲ្យបានមុនពេលដែល ទីក្រុងព្រុចសែល ដាក់ចេញបំរាមហាមឃាត់ នាំចូលទាំងស្រុង ពីរុស្ស៊ី ត្រឹមឆ្នាំ ២០២៧ ។

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងធ្វើឲ្យទីផ្សារថាមពលមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសវាកំពុងរំខានដល់ការដឹកជញ្ជូនជាសកល ក្រោយការបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរាវ  និងប្រេងជាសកល ។  

បើតាម RT, ចាប់តាំងពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផ្ទុះឡើងមក តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងតម្លៃជិត ១២០ ដុល្លារក្នុងមួយធុងបារ៉ែល ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា