អាមេរិក ទើបរកឃើញថា អ៊ីរ៉ង់ មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ទើបរកឃើញថា អ៊ីរ៉ង់ មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទឡើយ

អាមេរិក ទើបរកឃើញថា អ៊ីរ៉ង់ មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទឡើយ

វ៉ាស៊ីនតោន ៖ អ៊ីរ៉ង់មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះឡើយ ។ នេះជាការប្រកាសរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ។

Advertisement

ការទប់ស្កាត់ការចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីកុំឲ្យប្រទេសនេះផលិតបានអាវុធប្រល័យលោក គឺជាដើមចមដែលនាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នាលើកទី ២ ទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។

យ៉ាងណា ការប្រកាសរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកក្នុងគ្រានេះ គឺផ្ទុយស្រឡះទៅនឹងការលើកហេតុផលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ពីសំណាក់លោកប្រធានាធិបតី Donald Trump ។

លោកស្រី Tulsi Gabbard ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់មិនបានផលិត ឬក៏ចម្រាញ់សារធាតុនុយក្លេអ៊ែរនោះទេ ហើយការផ្ទុះសង្គ្រាមលើកទី ២ នេះក៏មិនជាប់ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះដែរ ។

លោកស្រីថា កម្មវិធីពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានអាមេរិកកម្ទេចចោល ចាប់តាំងពីប្រតិបត្តិការវាយប្រហារ Midnight Hammer កាលពីខែមិថុនា ឆ្នាំ ២០២៥ មកម្ល៉េះ ។

លោកស្រីបញ្ជាក់ថា ចាប់តាំងពីពេលនោះ អ៊ីរ៉ង់មិនមានកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីព្យាយាម កសាងសមត្ថភាពនុយក្លេអ៊ែរ ឡើងវិញនោះទេ ។

យ៉ាងណា ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ និង អ្នកសង្កេតការណ៍ភាគច្រើន មិនបានគាំទ្រ ការអះអាងនេះនោះទេ ដោយសារតែអំឡុងពេលផ្ទុះសង្គ្រាម គឺចំពេលដែលអ៊ីរ៉ង់ កំពុងបន្តចរចា ជាមួយបេសកជន របស់លោក Trump ទាក់ទងទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ៕

ប្រភពពី CAN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា