ចារកម្មអាមេរិក ៖ ចិន មិនមានមហិច្ឆតាវាយដណ្ដើមយកកោះតៃវ៉ាន់នៅឡើយទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មអាមេរិក ៖ ចិន មិនមានមហិច្ឆតាវាយដណ្ដើមយកកោះតៃវ៉ាន់នៅឡើយទេ

ចារកម្មអាមេរិក ៖ ចិន មិនមានមហិច្ឆតាវាយដណ្ដើមយកកោះតៃវ៉ាន់នៅឡើយទេ

ប៉េកាំង ៖ ចិនមិនមានមហិច្ឆតាចង់វាយដណ្ដើមយកកោះតៃវ៉ាន់នៅឆ្នាំ ២០២៧ នោះទេ ប៉ុន្តែទីក្រុងប៉េកាំងនៅតែបន្តអភិវឌ្ឍសមត្ថភាពយោធា និងគំរាមប្រើប្រាស់កម្លាំងយោធាក្រសោបយកកោះមួយនេះ ក្នុងករណីចាំបាច់ ។ នេះបើតាមរបាយការណ៍ចារកម្មអាមេរិកចេញផ្សាយនៅថ្ងៃទី១៩ ខែមីនានេះ ។

Advertisement

របាយការណ៍ដដែលបញ្ជាក់ថា មេដឹកនាំចិនគ្មានគម្រោងអនុវត្តការឈ្លានពានកោះតៃវ៉ាន់នៅឆ្នាំក្រោយនោះទេ ហើយចិនក៏មិនបានកំណត់ពេលជាក់លាក់ណាមួយ ដើម្បីសម្រេចឲ្យខានតែបាន នូវការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់នោះដែរ ។

យ៉ាងណា បើទោះបីជាប្រទេសចិនមិនមានផែនការវាយដណ្ដើមយកកោះតៃវ៉ាន់ក៏ដោយ ប៉ុន្តែចិនកំពុងស្វែងរកមធ្យោបាយត្រួតត្រាលើដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធា ។

បើតាម Fox News, ចំណែកនៅឆ្នាំ ២០២៦ នេះ ប្រទេសចិនអាចនឹងបន្តស្វែងរកការកំណត់លក្ខខណ្ឌ សម្រាប់ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ដោយមិនចាំបាច់មានជម្លោះ ។

ប៉ុន្តែរបាយការណ៍ចារកម្មអាមេរិកក៏បានព្រមានដែរថា ក្នុងករណីដែលចិនវាយដណ្ដើមយកកោះតៃវ៉ាន់តាមជើងទឹកនោះ ចិននឹងជួបឧបសគ្គខ្លាំង ហើយមានហានិភ័យខ្ពស់នៃការបរាជ័យ ជាពិសេសក្នុងករណីមានអន្តរាគមន៍ពីសហរដ្ឋអាមេរិក ។

បើតាម រ៉យទ័រ, សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកជួយសព្វាវុធធំបំផុត និងនៅពីក្រោយខ្នងទីក្រុងតៃប៉ិ ដើម្បីប្រឈមមុខជាមួយប្រទេសចិន ។

យ៉ាងណា ចិនអះអាងថា តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន តាមរយៈការបង្កើនសម្ពាធយោធាជាមួយនឹងការធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

ប្រភព ៖ AFP Fox News និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា