កោះទទឹង រីស្សត បើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែមីនា ដែលជាការបង្ហាញពីការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍នៅខេត្តកោះកុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កោះទទឹង រីស្សត បើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែមីនា ដែលជាការបង្ហាញពីការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍នៅខេត្តកោះកុង

កោះទទឹង រីស្សត បើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែមីនា ដែលជាការបង្ហាញពីការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍នៅខេត្តកោះកុង

(កោះកុង)៖ កោះទទឹង រីស្សត (Koh totung Resort) បានបើកដំណើរការសាកល្បងនៅថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ដូច្នេះ សូមរីករាយទទួលយកបទពិសោធន៍សម្រាកលំហែកាយលើកោះឯកជនដ៏ស្ងប់ស្ងាត់នៃទឹកដីខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។

Advertisement

ការបើកដំណើរការនៃរមណីយដ្ឋានដ៏វិសេសវិសាលនៅលើកោះដែលមានលក្ខណៈជាកោះធម្មជាតិ គឺជាការបង្ហាញពីការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការធ្វើដំណើរមកកាន់កោះទទឹង រីស្សត មិនមែនគ្រាន់តែជាការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ខ្លួនទៅក្នុងបទពិសោធន៍ដែលនាំឱ្យលោកអ្នកបានស្គាល់ពីអរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងអតីតកាល។ នៅលើកោះដ៏ស្ងប់ស្ងាត់នេះ មានរុក្ខជាតិច្រើនប្រភេទយ៉ាងត្រឈឹងត្រឈៃ អមដោយឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត លាតសន្ធឹងប្រវែង ២០០០ម៉ែត្រ ប្របនឹងជើងមេឃពណ៌ខៀវស្រងាត់ដ៏ធំល្វឹងល្វើយ។ រាល់គ្រប់ផ្ទះវិឡា ត្រូវបានរៀបចំយ៉ាងសម្អិតសម្អាងហ្មត់ចត់ដែលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាស្រស់បំព្រង ដើម្បីផ្តល់នូវលំហដ៏ធំទូលាយ ភាពត្រជាក់ត្រជុំ និងឯកជនភាព។

ភាពប្រណីតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកស្នាក់នៅ និងលំហែរកាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹកសមុទ្រដ៏ខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌នៃសមុទ្រកម្ពុជា។ បរិយាកាសដ៏ស្ងប់ស្ងាត់របស់កោះនេះ គឺជា គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសជុំវិញពិភពលោក។ កោះទទឹង រីស្សត ផ្តល់ជូននូវភាពសាមញ្ញតាមបែបទំនើបថ្មីមួយទៀត ប៉ុន្តែពោរពេញទៅដោយភាពហ្មត់ចត់ និងប្រណីតភាព។

កោះទទឹង រីស្សត មានវីឡាស្នាក់នៅចំនួន២៤ រួមមាន៖ ម៉ូតផ្ទះឈើបែបខ្មែរបុរាណ និងសហសម័យ។ ទីនេះក៏មានភោជនីយដ្ឋានធំទូលាយដែលផ្តល់ជូននូវជម្រើសអាហារដែលពោរពេញដោយការច្នៃប្រឌិតចេញពីមុខម្ហូបប្រពៃណីខ្មែរ ឱ្យទៅជាម្ហូបបែបសម័យទំនើបដ៏មានឱជារស រួមទាំងអាស៊ី និងអឺរ៉ុប។ ភោជនីយាភិរម្យ (Bhojaniyabhiramya) និងភិរម្យធើរេស (BhiramyaTerrace) ផ្តល់ជូននូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដែលប្រើប្រាស់បន្លែសរីរាង្គ។ ចំណែកនៅឯ បារឆ្នេរសមុទ្រ (Sun rise pool and bar) ភ្ញៀវទេសចរទាំងអស់អាចរីករាយជាមួយភេសជ្ជៈគ្រប់ប្រភេទ រួចគយគន់ពន្លឺព្រះអាទិត្យរះឡើងពីទិសបូព៌ា ធ្វើឱ្យផ្ទៃ សមុទ្រប្រែពណ៌ គួរឱ្យចង់គយគន់មិនចេះជិនណាយ។

កោះទទឹង រីស្សិត គឺជាកោះឯកជនរបស់កម្ពុជាមួយដែលត្រូវបានកំណត់ជាទីកន្លែងសម្រាកលំហែកាយដ៏ប្រណីត។ រីស្សតនេះនឹងទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី រាប់ចាប់ពីបុគ្គល ក្រុមគ្រួសារ និងអ្នកធ្វើដំណើរទាំងឡាយដែលស្វែងរកភាពឯកជនដ៏ពិសេសនេះ ដើម្បីបានស្គាល់ពីវប្បធម៌ខ្មែរផងដែរ។ លើសពីការ កម្សាន្តទាំងនេះភ្ញៀវទេសចរណ៍ក៏អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅធនធានធម្មជាតិកម្រផ្សេងៗទាំងនៅលើគោក និងក្នុងសមុទ្រ។

Zen Tower ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបរិយាកាសដ៏ប្លែកម៉្យាងជូនភ្ញៀវទេសចរដែលបានមកស្នាក់នៅទីនេះ ហើយនឹងធ្វើឱ្យមានអារម្មណ៍ធូរស្រាលបន្ទាប់ពីធ្វើលំហាត់ប្រាណ និងមានជម្រើសផ្សេងៗជាច្រើនក្នុងការអានសៀវភៅនៅបណ្ណាល័យ។ ទីនេះបំពាក់ដោយគ្រឿងបរិក្ខាហាត់ប្រាណទំនើបៗ បន្ទប់ សម្រាកដ៏មានផាសុកភាព និងទីធ្លាធំទូលាយសម្រាប់ហាត់យូហ្គាផងដែរ។

រីស្សតដ៏ប្រណីតបំផុតមួយនេះមានទីតាំងស្ថិតនៅចម្ងាយ២០នាទីពីព្រលានយន្តហោះអន្តរជាតិតារាសាគរ (Dara Sakor International Airport) ហើយត្រូវបានកំណត់ថានឹងក្លាយជារមណីយដ្ឋានឈានមុខមួយនៅក្នុងតំបន់។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័ររបស់ កោះទទឹង រីស្សត៖ www.kohtotungresort.com, សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអ៉ឺម៉ែល៖ [email protected] ឬទូរស័ព្ទ៖ +855 95 269 999៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា