មន្ត្រីប្រឆាំងពុករលួយជិត១០នាក់ ត្រូវរងបណ្តឹងពីបទពុករលួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីប្រឆាំងពុករលួយជិត១០នាក់ ត្រូវរងបណ្តឹងពីបទពុករលួយ

មន្ត្រីប្រឆាំងពុករលួយជិត១០នាក់ ត្រូវរងបណ្តឹងពីបទពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ពីការឃាត់ខ្លួនមន្ត្រីខ្លួនឯង និងបញ្ជូនសំណុំរឿងទៅតុលាការពាក់ព័ន្ធករណីរំលោភអំណាច និងប្រព្រឹត្តិអំពើពុករលួយ។

Advertisement

ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ដែលមានមន្ត្រីថ្នាក់ក្រោមជាតិ ១ ៩០០នាក់ចូលរួម ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ភាពតម្លាភាព ក្នុងការអនុវត្តកម្មវិធីសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានបញ្ជាក់ថា អង្គភាព ACU បានឃាត់ខ្លួនមន្ត្រីខ្លួនឯងចំនួន ២នាក់ និងអតីតមន្ត្រីកិច្ចសន្យា ១នាក់ ពាក់ព័ន្ធករណីរំលោភអំណាច និងបានបញ្ជូនសំណុំរឿងទៅតុលាការរួចហើយ ។

ប្រធាន ACU បានថ្លែងដោយសង្កត់ធ្ងន់ថា ទោះជាមន្ត្រីនៅក្នុងអង្គភាពក៏ដោយ ប្រសិនបើប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ដូចគ្នា ដោយអង្គភាពមានយន្តការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងតឹងរឹង។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS នាល្ងាចថ្ងៃទី១៩មីនា ថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្រ្តីប្រឆាំងអំពើពុករលួយ ព្រមទាំងជំនួយការម្នាក់ ទៅតុលាការ ដោយជាប់សង្ស័យពីបទរំលោភអំណាច។

ជនសង្ស័យទាំង៣រូបនោះ មានម្នាក់ជាមន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល, ម្នាក់ទៀតជាជំនួយការ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច ហើយជនសង្ស័យទី៣ គឺអតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ របស់ ACU ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច ។

អ្នកនាំពាក្យបន្ថែមថា យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជនប្រព្រឹត្តបទល្មើសរំលោភអំណាច នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល។ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព ជនសង្ស័យនឹងប្រឈមការជាប់ក្នុងពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ។ ទាក់ទងនឹងការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ ជនល្មើសត្រូវជាប់ក្នុងពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ ២លានរៀល ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ រិន រចនា

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា