អ៊ីរ៉ង់ ថា ជួយសម្រួលនាវាជប៉ុន ឆ្លងកាត់ច្រក Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ជួយសម្រួលនាវាជប៉ុន ឆ្លងកាត់ច្រក Hormuz

អ៊ីរ៉ង់ ថា ជួយសម្រួលនាវាជប៉ុន ឆ្លងកាត់ច្រក Hormuz

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានប្រកាសថា នឹងជួយសម្រួលដល់ការឆ្លងកាត់ របស់នាវាជប៉ុន តាមច្រក Hormuz ដែលកំពុងផុយស្រួលពីសុវត្ថិភាព ព្រោះតែការគំរាមវាយប្រហារសងសឹក របស់អ៊ីរ៉ង់។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការនាំចេញថាមពលសកល។

Advertisement

ការធានានេះ ធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួនទៀត អះអាងថា នឹងរួមគ្នា ប្រឹងប្រែង ធានាសុវត្ថិភាពដឹកជញ្ជូន នៅច្រកមួយនេះ ដែលស្របនឹងការចង់បាន របស់អាមេរិក។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយ នៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយសារព័ត៌មាន Kyodo News កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់ មិនបានបិទផ្លូវទឹកយុទ្ធសាស្ត្រនេះទេ ប៉ុន្តែ បានដាក់កម្រិតលើនាវា ដែលជាកម្មសិទ្ធិ របស់ប្រទេសណា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។

លោកបានបន្ថែមថា អ៊ីរ៉ង់បានត្រៀមខ្លួន ដើម្បីធានាការឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់ប្រទេសនានា ដូចជា ជប៉ុន ប្រសិនបើពួកគេសម្របសម្រួល ជាមួយក្រុងតេហេរ៉ង់។

បើតាម Kyodo, ប្រទេស ជប៉ុន ពឹងផ្អែកខ្លាំងលើមជ្ឈិមបូព៌ា ក្នុងនោះ ជាង៩០ភាគរយ នៃការនាំចូលប្រេងឆៅរបស់ខ្លួន ភាគច្រើន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ។

លោក Araghchi បាននិយាយ បញ្ជាក់ដែរថា បញ្ហានាវាចរ ឆ្លងកាត់ច្រកសមុទ្រ ត្រូវបានពិភាក្សា នាពេលថ្មីៗនេះ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន គឺ លោក Toshimitsu Motegi ដោយលោក Araghchi បាននិយាយថា ការពិភាក្សាកំពុងបន្ត ប៉ុន្តែ ព័ត៌មានលម្អិត មិនអាចត្រូវបានបង្ហាញឲ្យដឹង នៅឡើយទេ៕

ប្រភពពី Kyodo ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា