អ៊ីរ៉ង់ គំរាមបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង

អ៊ីរ៉ង់ គំរាមបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង

តេហេរ៉ង់ ៖ អ៊ីរ៉ង់ គំរាមថា នឹងបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានតែវាយប្រហារ លើរោងចក្រថាមពលរបស់ខ្លួន។ ជាការព្រមាន បន្ទាប់ពីលោក ត្រាំ បានប្រកាសទុកពេល ៤៨ម៉ោង ឲ្យអ៊ីរ៉ង់ ឈប់រំខានដល់ការដឹកជញ្ជូន តាមច្រកមួយនេះ។

Advertisement

ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ, មេបញ្ជាការប្រតិបត្តិការយោធា លោក Khatam Al-Anbiya
និយាយថា «ប្រសិនបើការគំរាមកំហែង របស់សហរដ្ឋអាមេរិក ទាក់ទងនឹងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ត្រូវបានអនុវត្ត… ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុង ហើយវានឹងមិនត្រូវបានបើកឡើងវិញទេ រហូតដល់រោងចក្រថាមពល​ដែលត្រូវបានបំផ្លាញរបស់យើង ត្រូវបានសាងសង់ឡើងវិញ»។

តាមរយៈការបង្ហោះ នៅលើវេទិកាសង្គម Truth កាលពីថ្ងៃសៅរ៍, ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ឱ្យប្រទេសអ៊ីរ៉ង់ នូវពេលវេលាកំណត់ រយៈពេល ៤៨ ម៉ោង ឲ្យបើកច្រកសមុទ្រ Hormuz ដើម្បីការដឹកជញ្ជូន អាចចរាចរបាន ឬ បើមិនធ្វើដូច្នេះទេនោះ អ៊ីរ៉ង់ ប្រឈមមុខនឹងការបំផ្លាញទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។

បើតាម Anadolu, ច្រកសមុទ្រ Hormuz ត្រូវបានរំខានភ្លាមៗ ចាប់តាំងពីដើមខែមីនា ដោយជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ។ ប្រេងប្រហែល ២០ លានបារ៉ែល ឆ្លងកាត់ផ្លូវទឹកនេះ ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាចំណុចទាញថាមពលដ៏សំខាន់បំផុតមួយ របស់ពិភពលោក។

ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្ស ១,៣០០នាក់ រួមទាំង មេដឹកនាំកំពូល លោក Ali Khamenei ផងដែរ៕

ប្រភពពី AFP, Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា