លោក Netanyahu ទទូចឲ្យពិភពលោក ធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ទទូចឲ្យពិភពលោក ធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់

លោក Netanyahu ទទូចឲ្យពិភពលោក ធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Netanyahu បានអំពាវនាវឲ្យមេដឹកនាំពិភពលោក ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

Advertisement

ក្នុងពេលចុះទៅមើលទីតាំង ដែលរងការវាយប្រហាររបស់អ៊ីរ៉ង់ ​កាលពីថ្ងៃអាទិត្យ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានប្រសាសន៍ថា «ដល់ពេលហើយ ដើម្បីមើលមេដឹកនាំនៃប្រទេសផ្សេងទៀតចូលរួម»។

លោក Netanyahu បានបន្តដោយ​ប្តេជ្ញា ​តាមកំចាត់​ក្រុម IRGC ​ជា​ក្រុមដែល លោក ហៅថា ជា​ឧក្រិដ្ឋជន​។ ​លោក រៀបរាប់ថា «យើងនឹងតាម​រកអ្នកដឹកនាំ​ ទ្រព្យសម្បត្តិសេដ្ឋកិច្ច របស់ពួកគេ ​យើងនឹងតាមដាន​ ដោយផ្ទាល់»។

ទីក្រុង Dimona បានរងការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដែលត្រូវបានគេជឿថា ជាកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរ ដែលមិនបានប្រកាស របស់អ៊ីស្រាអែល។

ដោយស្ថិតនៅវាលខ្សាច់ Negev , តំបន់មួយនេះ បានទទួលរងការខូចខាតយ៉ាងខ្លាំង ពីការវាយប្រហារ។ ពេលទៅដល់ទីនោះ លោក Netanyahu ក៏បានជំរុញឱ្យអ្នកស្រុក គោរពតាមការណែនាំពីទីបញ្ជាការជួរមុខ Home Front របស់យោធា ហើយត្រូវជ្រកកោនជាបន្ទាន់ រាល់ពេលដែលស៊ីរ៉ែន ព្រមានពីមីស៊ីលចូលមក។

លោក Benjamin Netanyahu បញ្ជាក់ថា «ប្រទេសទាំងមូលគឺជាជួរមុខ មុខផ្ទះទាំងមូល គឺជាជួរមុខ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា