ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នឹងប្រារព្ធនៅចុងសប្ដាហ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នឹងប្រារព្ធនៅចុងសប្ដាហ៍នេះ
នយោបាយ 23/03/2026

ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នឹងប្រារព្ធនៅចុងសប្ដាហ៍នេះ

ភ្នំពេញ៖ កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ នៅ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋ​មន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា។

Advertisement

តាមកម្មវិធីគ្រោងទុកទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃនេះ​នឹងប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ក្នុងគោលបំណងផ្សព្វផ្សាយ ពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមចក្ខុ​វិស័យរបស់​រាជរដ្ឋាភិបាល។

ទិវាជាតិលើកទី៤នេះ មានកម្មវិធីសំខាន់ៗចំនួន ៦ ដូចជា(១) ពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,(២) វេទិកា​ជជែកពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,(៣) សកម្មភាពជំរុញនវានុវត្តន៍ ,(៤) កម្មវិធីប្រកួតប្រជែង​ពានរង្វាន់វិទ្យាសាស្រ្ត ឆ្នាំ២០២៦,(៥) ពិធីប្រគល់ពានរង្វាន់ «អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម», (៦) ពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សាធារណៈ៕
ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា