សហរដ្ឋអាមេរិក ប្រកាសមិនខ្វះលុយធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាមេរិក ប្រកាសមិនខ្វះលុយធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់

សហរដ្ឋអាមេរិក ប្រកាសមិនខ្វះលុយធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បានប្រកាសក្តែងៗនៅថ្ងៃ អាទិត្យ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានលុយយ៉ាងច្រើន ដើម្បីផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ប៉ុន្តែគ្រាន់តែកំពុងស្នើលុយបន្ថែមពីសភា ក្នុងបំណងធានាថា វិស័យយោធាត្រូវបានផ្គត់ផ្គង់យ៉ាងល្អក្នុងពេលអនាគត ។

Advertisement

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC លោក Bessent ក៏បានច្រានចោលដែរថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមានផែនការដំឡើងពន្ធក្នុងស្រុកណាមួយ ដើម្បីយកមកបង្គ្រប់មូលនិធិធ្វើសង្គ្រាមនោះទេ ។

យ៉ាងណា លោក Bessent មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ ប៉ុន្តែលោកបានថ្លែងការពារសំណើនេះថា អាមេរិកមានថវិកាច្រើនណាស់ ដើម្បីផ្តល់មូលនិធិដល់សង្គ្រាម ហើយសំណើនេះ គ្រាន់តែជាកញ្ចប់ថវិកាបន្ថែមប៉ុណ្ណោះ ។

ការអះអាងរបស់លោក Bessent ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា យោធាអាមេរិកកំពុងស្នើលុយបន្ថែមចំនួន ២០០ ពាន់លានដុល្លារ សម្រាប់ផ្តល់មូលនិធិធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈដែលសំណើនេះ កំពុងប្រឈមនឹងការជំទាស់យ៉ាងខ្លាំងនៅក្នុងសភា ។

ទន្ទឹមគ្នា ទាំងសមាជិកបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋមួយចំនួន ក៏បានចោទសួរអំពីតម្រូវការនេះ បន្ទាប់ពីមានការបែងចែកកញ្ចប់ថវិកាការពារជាតិដ៏ច្រើនរួចទៅហើយកាលពីឆ្នាំ ២០២៥ ។

បើតាម Straits Times, ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះឡើងពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ បានឈានចូលដល់សប្តាហ៍ទី៤ហើយ ហើយក៏មិនទាន់ស្វែងរកច្រកចេញនៅឡើយដែរ ។

ក្រៅពីមានមនុស្សស្លាប់ និងរបួស សង្គ្រាមដ៏អាក្រក់នេះក៏កំពុងអង្រួនតំបន់ប្រេងនៅមជ្ឈិមបូព៌ាផងដែរ ដោយធ្វើឱ្យវិស័យថាមពលសកលរង្គោះរង្គើរ ប៉ះពាល់ដល់ជីវភាពប្រជាជនទូទាំងពិភពលោក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា