អ៊ីរ៉ង់ ថា មិនបានចរចាជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ផ្អាកវាយរោងចក្រថាមពល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា មិនបានចរចាជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ផ្អាកវាយរោងចក្រថាមពល
នយោបាយ 24/03/2026

អ៊ីរ៉ង់ ថា មិនបានចរចាជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ផ្អាកវាយរោងចក្រថាមពល

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បដិសេធថា ខ្លួនមិនបានចរចា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump ពន្យារពេល លើគម្រោងការវាយប្រហារ តំបន់រោងចក្រថាមពល របស់ខ្លួន។

Advertisement

កាលពីថ្ងៃចន្ទ លោក Trump បានប្រកាសថា លោកបានពន្យារពេលគម្រាម វាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់ ដោយសារ​តែ មានកិច្ចពិភាក្សា ប្រកបដោយផលិតភាព រវាងក្រុមបេសកជន របស់លោក ជាមួយនឹងមន្ត្រីអ៊ីរ៉ង់ ដែលមិនស្គាល់អត្តសញ្ញាណ។

មន្ត្រីអ៊ីស្រាអែលម្នាក់ និង ប្រភព ពីរ ផ្សេងទៀត ដែលដឹងអំពីបញ្ហានេះ បាននិយាយថា អ្នកសន្ទនា ខាងភាគីអ៊ីរ៉ង់ គឺ ប្រធានសភាដ៏មានឥទ្ធិពល ​លោក Mohammad Baqer Qalibaf។

ប៉ុន្តែ លោក Qalibaf បាននិយាយ នៅលើបណ្តាញសង្គម X ថា មិនមានការពិភាក្សាបែបនេះ ជាមួយសហរដ្ឋអាមេរិកទេ ហើយបានចំអកសំណើនេះថា «គ្មានការចរចាណាមួយ ត្រូវបានធ្វើឡើង ជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយព័ត៌មានក្លែងក្លាយ ត្រូវបានប្រើប្រាស់ ដើម្បីរៀបចំទីផ្សារហិរញ្ញវត្ថុ និង ប្រេង ក្នុងបំណងគេចចេញពីការប៉ះទង្គិច ដែល អាមេរិក និងអ៊ីស្រាអែល កំពុងជាប់ផុង»។

យ៉ាងណា បើតាម CNA, សេចក្តីប្រកាសរបស់លោក Trump ដែលថាបានចរចា ជាមួយអ៊ីរ៉ង់ និង ផ្អាកកម្ទេចរោងចក្រថាមពល​ បានធ្វើឱ្យតម្លៃប្រេង ធ្លាក់ចុះយ៉ាងខ្លាំង មកនៅខាងក្រោម ១០០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ជាការបញ្ច្រាស់ទីផ្សារ ភ្លាមៗ ដែលបណ្តាលមកពីការគំរាមកំហែង កាលពីចុងសប្តាហ៍ របស់លោក និង ការប្តេជ្ញារបស់អ៊ីរ៉ង់ ក្នុងការសងសឹកឆ្លើយតប៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា