ការដឹកជញ្ជូនតាមសមុទ្រ កើនឡើង ៣០ភាគរយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដឹកជញ្ជូនតាមសមុទ្រ កើនឡើង ៣០ភាគរយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ការដឹកជញ្ជូនតាមសមុទ្រ កើនឡើង ៣០ភាគរយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ បើទោះបី ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា បានកើនឡើង ៣៨ភាគរយ នៅរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២៣ ខែមីនា។

Advertisement

ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ ក្នុងជំនួបជាមួយក្រុមអ្នករាយការណ៍​ព័ត៌មាន ថាការកើនឡើងនៃការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ឯកឧត្តមចាត់ទុកការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា«ឆ្នាំ២០២៤កើន២៩ភាគរយ,២០២៥ កើន៣០ភាគរយ ហើយ៣ខែដំបូងឆ្នាំនេះ កើន៣៨ភាគរយ។ កាលណាកំពង់ផែកើន សេដ្ឋកិច្ចក៏កើនដែរ»។

បើតាមអគ្គនាយកកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កាលពី ឆ្នាំ២០២៥ ការដឹកជញ្ជូនតាមកំពង់ផែសមុទ្រនេះ កើនឡើងប្រមាណ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
ក្រោយមានការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ការដោះដូរទំនិញរបស់ប្រទេសគូជម្លោះនេះ ស្ទើរតែគ្មានសកម្មភាព​ទាល់តែសោះ លើកលែងតែប្រភេទទំនិញ ដូចជា គ្រឿងបង្គុំ និងគ្រឿងបន្លាស ជាដើម ដែលនាំចូលតាមផ្លូវទឹក។ នេះបើតាម​ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

ដោយ៖ខន ណារី ,ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា