ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងព្រះសីហនុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងព្រះសីហនុ

ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងព្រះសីហនុ

ភ្នំពេញ៖ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន៥០នាក់ត្រូវបាន ឃាត់ខ្លួន នៅទីតាំង​ចំនួន៤​ក្នុងចំណោម​ទីតាំងស្នាក់នៅប្រមូលផ្តុំ​ចំនួន២៦ ក្នុង ប្រតិបត្តិការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)របស់ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។

Advertisement

ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ដែល​បណ្ដាញ​ព័ត៌មានAMSទទួល បាននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្ត ព្រះសីហនុ បាន​បន្តយុទ្ធនាការ​យ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យ លេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បានចុះត្រួតពិនិត្យ​ទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។ទីតាំងទាំង៤កន្លែង ដែល​សមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥០ នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦, ជនជាតិខ្មែរចំនួន ៣ នាក់ (ស្រី្ត ១ នាក់), ជនជាតិឥណ្ឌា ចំនួន ៥ នាក់ (ស្រី្ត ២ នាក់), ជនជាតិបង់ក្លាដេស ចំនួន ៣ នាក់, ជនជាតិប៉ាគីស្ថាន ចំនួន ២ នាក់ និងស្រ្តីជនជាតិភូមា ចំនួន ១ នាក់ រួមទាំងបានដកហូតវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរ​ដៃមួយចំនួន។

ប្រភពដដែលបន្តថា ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើ ក្រុមការងារ បានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមាន​ទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារៈ សង្ស័យ ពាក់ព័ន្ធនឹងការធ្វើ សកម្មភាព​ឆបោកតាមអនឡាញរួមមាន កុំព្យូទ័រ លើតុចំនួន ១៨៦ គ្រឿង និងទូរសព្ទដៃចំនួន ១៥៤ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ​ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ការបោស​សម្អាត​Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព)សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើ​សំណុំរឿង​ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោម​នោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី , សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹង​មេខ្លោងជាជនបរទេសផ្សេងទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែន​ជាកន្លែង​សម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំង​ឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕


ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា