ហ្វីលីពីន ៖ ស្ថានីយចាក់សាំងជាង ៤០០ កន្លែងបង្ខំចិត្តបិទទ្វារ ដោយសារប្រេងឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន ៖ ស្ថានីយចាក់សាំងជាង ៤០០ កន្លែងបង្ខំចិត្តបិទទ្វារ ដោយសារប្រេងឡើងថ្លៃ

ហ្វីលីពីន ៖ ស្ថានីយចាក់សាំងជាង ៤០០ កន្លែងបង្ខំចិត្តបិទទ្វារ ដោយសារប្រេងឡើងថ្លៃ

ម៉ានីល ៖ ស្ថានីយ៍ចាក់សាំងជាង ៤០០ កន្លែងនៅទូទាំងប្រទេសហ្វីលីពីន បានបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន ដោយសារតែការកើនឡើងតម្លៃប្រេងឥន្ធនៈ នេះបើតាមការអះអាងពីប៉ូលីសជាតិហ្វីលីពីន (PNP) កាលពីថ្ងៃ ចន្ទ ។

Advertisement

ជុំវិញបញ្ហានេះ អ្នកនាំពាក្យប៉ូលីសជាតិហ្វីលីពីន (PNP) លោក Randulf Tuano បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនស្ថានីយ៍ចាក់សាំងដែលបិទទ្វារនៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងរហូតដល់ ៤០៣ កន្លែង បើធៀបនឹងកាលពីថ្ងៃ ពុធ សប្តាហ៍មុន មានត្រឹមតែ ២៧៣ កន្លែងប៉ុណ្ណោះ ។

លោកថា ជាការឆ្លើយតប ប៉ូលីសជាតិហ្វីលីពីនបានចុះត្រួតពិនិត្យនៅតាមស្ថានីយប្រេងសាំងសរុបចំនួន ១៤,៣១៣ កន្លែងទូទាំងប្រទេស ហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្រាប់ ត្រូវបានរំពឹងថា នឹងអាចទប់ទល់បានរហូតដល់ពាក់កណ្តាលខែមេសាខាងមុខ ។

ជាមួយគ្នានេះ ប៉ូលីសជាតិហ្វីលីពីន ក៏បានកសាងសំណុំរឿងរួចហើយដែរ ទាក់ទងនឹងការលក់ប្រេងឥន្ធនៈខុសច្បាប់ ការស្តុកទុក និងការកេងចំណេញនៅតាមតំបន់មួយចំនួន ។

បន្ថែមលើនេះ ប៉ូលីសជាតិហ្វីលីពីន ក៏កំពុងសម្របសម្រួលជាមួយនាយកដ្ឋានថាមពល ដើម្បីដំណើរការស៊ើបអង្កេត ហើយក៏បានបង្កើនការត្រួតពិនិត្យនៅតាមស្ថានីយប្រេងសាំងដែលបិទទ្វារ ព្រោះសង្ស័យថា ការបិទទ្វារមួយចំនួន អាចមានជាប់ពាក់ព័ន្ធនឹងការឡើងថ្លៃប្រេងខុសច្បាប់ ។

យោងតាម Straits Times, ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះឡើងពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ បានឈានចូលដល់សប្តាហ៍ទី៤ហើយ ហើយក៏មិនទាន់ស្វែងរកច្រកចេញនៅឡើយដែរ ។

ក្រៅពីមានមនុស្សស្លាប់ និងរបួស សង្គ្រាមដ៏អាក្រក់នេះក៏កំពុងអង្រួនតំបន់ប្រេងនៅមជ្ឈិមបូព៌ាផងដែរ ដោយធ្វើឱ្យវិស័យថាមពលសកលរង្គោះរង្គើរ ប៉ះពាល់ដល់ជីវភាពប្រជាជនទូទាំងពិភពលោក ៕

ប្រភព ៖ ស៊ីនហួរ និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា