លោក ត្រាំ ថា អាមេរិកបានកាដូពីអ៊ីរ៉ង់ ជុំវិញច្រក Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិកបានកាដូពីអ៊ីរ៉ង់ ជុំវិញច្រក Hormuz

លោក ត្រាំ ថា អាមេរិកបានកាដូពីអ៊ីរ៉ង់ ជុំវិញច្រក Hormuz

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយ ថា អ៊ីរ៉ង់បានផ្តល់ កាដូ ដល់សហរដ្ឋអាមេរិក ដែលភ្ជាប់ទៅនឹងច្រកសមុទ្រ Hormuz។

Advertisement

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានផ្តល់ឱ្យលោកនូវ “អំណោយដ៏ធំ” ទាក់ទងនឹងច្រកសមុទ្រ Hormuz ដោយផ្តល់ឱ្យលោកនូវជំនឿថា លោកកំពុងនិយាយ ទៅកាន់មនុស្សចំគោលដៅត្រឹមត្រូវ នៅក្នុងទីក្រុង Tehran ដើម្បីបញ្ចប់សង្រ្គាម។

លោក និយាយថា អនុប្រធានាធិបតី លោក JD Vance, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio, លោក បេសកជន Steve Witkoff ព្រមទាំង កូនប្រសាររបស់លោក គឺលោក Jared Kushner បានចូលរួមចំណែកក្នុងការចរចានេះ។

លោកបញ្ជាក់ថា «វាទាក់ទងទៅនឹងលំហូរ ទៅកាន់ច្រកសមុទ្រ» ដោយសំដៅលើប្រេង និងឧស្ម័ន តែ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

លោក Donald Trump បានកត់សម្គាល់បែបនេះ នៅក្នុងពិធីស្បថចូលកាន់តំណែង សម្រាប់រដ្ឋមន្ត្រីសន្តិសុខមាតុភូមិថ្មី របស់សហរដ្ឋអាមេរិក លោក Markwayne Mullin។

ការលើកឡើង កើតមាន នៅមួយថ្ងៃបន្ទាប់ពី លោក Donald Trump ប្រាប់ថា មានការចរចា ប្រកបដោយផលិតភាព ជាមួយអ៊ីរ៉ង់ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ បដិសេធថា មិនបានចរចាជាមួយអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា