អាមេរិក និង អ៊ីរ៉ង់ អាចជួបចរចាគ្នា នៅប៉ាគីស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និង អ៊ីរ៉ង់ អាចជួបចរចាគ្នា នៅប៉ាគីស្ថាន

អាមេរិក និង អ៊ីរ៉ង់ អាចជួបចរចាគ្នា នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ ៖ ខណៈដែលសង្គ្រាមអូសបន្លាយ ឈានចូលដល់សប្តាហ៍ទី៤ , អាមេរិក និង អ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា អាចនឹងជួបគ្នាចរចា ប៉ុនប៉ងបញ្ចប់អរិភាព នៅក្នុងសប្តាហ៍នេះ ដោយទីតាំងរៀបចំជំនួប ធ្វើឡើងនៅក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន នេះបើតាមសារព័ត៌មាន MSN។

Advertisement

បើតាម MSN, ប៉ាគីស្ថាន តួកគី និង អេហ្ស៊ីប បាននិងកំពុងធ្វើការ នៅពីក្រោយឆាក ដើម្បីនាំភាគីទាំងពីរ មកកាន់តុចរចា។ ប្រភពក៏បានបង្ហាញថា អនុប្រធានាធិបតីអាមេរិក លោក JD Vance អាចតំណាងឲ្យ ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចពិភាក្សា។

ប្រភពដែលដឹងអំពីការពិភាក្សាគ្នានេះ បានប្រាប់សារព័ត៌មាន Axios ថា «ការសម្រុះសម្រួល កំពុងបន្ត និង ធ្វើឱ្យមានវឌ្ឍនភាព ដោយផ្តោតលើការបញ្ចប់សង្រ្គាម និងការដោះស្រាយបញ្ហា ដែលជាប់គាំងខ្លាំង»។

ការលើកឡើងពីផែនការណាត់ជួបគ្នានេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រកាសបញ្ឈប់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយអះអាងថា អាមេរិកមានកិច្ចពិភាក្សាប្រកបដោយ ផលិតភាព ជាមួយអ៊ីរ៉ង់។ ក្រោយមក កាលពីថ្ងៃអង្គារ លោក ប្រាប់អ្នកសារព័ត៌មាន បន្ថែម អំពីការចរចា រវាងក្រុមបេសកជនរបស់អាមេរិក រួមទាំង អនុប្រធានាធិបតីអាមេរិក លោក JD Vance ជាមួយនឹងមនុស្សចំគោលដៅល្អ នៅអ៊ីរ៉ង់។ លោកថែមទាំងអះអាងពីការទទួលបានដំណឹងល្អ ជុំវិញច្រក ហ័រមូស ទៀតផង ប៉ុន្តែ លោកមិនបានលម្អិតនោះទេ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ថា អ៊ីរ៉ង់ មិនធ្វើការចរចា ជាមួយអាមេរិក ទាល់តែសោះ ក្នុងអំឡុងពេល ២៤ថ្ងៃ ចុងក្រោយមកនេះ នេះបើតាម MSN ដដែល៕

ប្រភពពី MSN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា