លោក គីម ជុង អ៊ុន ប្រកាសថា នុយក្លេអែររបស់កូរ៉េខាងជើង អាចគំរាមកំហែងដល់អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុង អ៊ុន ប្រកាសថា នុយក្លេអែររបស់កូរ៉េខាងជើង អាចគំរាមកំហែងដល់អាមេរិក

លោក គីម ជុង អ៊ុន ប្រកាសថា នុយក្លេអែររបស់កូរ៉េខាងជើង អាចគំរាមកំហែងដល់អាមេរិក

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសនេះ អាចបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដ៏គួរឱ្យទុកចិត្ត ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទ។

Advertisement

បើតាមប្រភព, អំឡុងការថ្លែងសុន្ទរកថា ពីគោលនយោបាយ ទៅកាន់សមាជិកសភា ទើបជាប់ឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា, លោក គីម បានសង្កត់ធ្ងន់លើតួនាទី នៃ អាវុធនុយក្លេអ៊ែរ ក្នុងការធានាសន្តិសុខជាតិ។

លោកបានចោទប្រកាន់ ទីក្រុង វ៉ាស៊ីនតោន ថា បានអនុវត្ត “ភេរវកម្មរដ្ឋ និងការឈ្លានពាន” នៅទូទាំងពិភពលោក ដោយលើកហេតុផលថា សកម្មភាពបែបនេះ បង្ហាញអំពីភាពត្រឹមត្រូវនៃការព្រួយបារម្ភរបស់ទីក្រុងព្យុងយ៉ាង អំពីវត្តមានយោធាអាមេរិកនៅក្នុងតំបន់ រួមទាំង ការដាក់ពង្រាយដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលមានសមត្ថភាពនុយក្លេអ៊ែរ។

យោងតាមលោក គីម, ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ផ្តល់ការការពារយ៉ាងរឹងមាំ ប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន។ លោក បានមានប្រសាសន៍ថា «ប្រជាជាតិរបស់យើង លែងជាប្រទេសដែលរងការគំរាមកំហែងទៀតហើយ…យើងមានអំណាច ក្នុងការគំរាមកំហែង ប្រសិនបើចាំបាច់»។

បើតាម RT, កូរ៉េខាងជើង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ក្នុងឆ្នាំ២០០៣ ដើម្បីបន្តកម្មវិធីអាវុធរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរ និងកាំជ្រួចផ្លោង ដែលគេជឿថា មានសមត្ថភាព បាញ់ទៅដល់ដីគោក របស់សហរដ្ឋអាមេរិក ក្នុងចំណោមគោលដៅសក្តានុពលផ្សេងៗទៀត៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា