មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានក្លាយជាដៃគូរសហការជាមួយក្រុមហ៊ុន ហ្វតតេ អ៉ិនសួរឹនស៍ (ខេមបូឌា) ដើម្បីពង្រឹងសេវាថែទាំអ្នកជំងឺ និង និងការការពារហានិភ័យហិរញ្ញវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានក្លាយជាដៃគូរសហការជាមួយក្រុមហ៊ុន ហ្វតតេ អ៉ិនសួរឹនស៍ (ខេមបូឌា) ដើម្បីពង្រឹងសេវាថែទាំអ្នកជំងឺ និង និងការការពារហានិភ័យហិរញ្ញវត្ថុ

មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានក្លាយជាដៃគូរសហការជាមួយក្រុមហ៊ុន ហ្វតតេ អ៉ិនសួរឹនស៍ (ខេមបូឌា) ដើម្បីពង្រឹងសេវាថែទាំអ្នកជំងឺ និង និងការការពារហានិភ័យហិរញ្ញវត្ថុ

ភ្នំពេញ ៖ មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ្វតតេ អ៉ិនសួរឹនស៍ (ខេមបូឌា) ក្នុងគោលបំណងពង្រឺងសេវាថែទាំអ្នកជំងឺ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ កម្មវិធីនេះបានប្រព្រឹត្តឡើង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៦ នៅអគារមន្ទីរពេទ្យ អ៊ីនធ័រឃែរផ្ទាល់ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងដៃគូរសហការណ៍ជាច្រើនស្ថាប័ន។

Advertisement

ក្នុងឱកាសនេះផងដែរ លោកវេជ្ជបណ្ឌិត Ebner Yoon អគ្គនាយករង នៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងទីតាំងរបស់មន្ទីរពេទ្យឲ្យក្លាយជាមន្ទីរពេទ្យឈានមុខគេ និងទទួលបានការជឿទុកចិត្តខ្ពស់នៅប្រទេសកម្ពុជា។ កិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងធំជាងគេ គឺក្រុមហ៊ុន ហ្វតតេ នឹងកាន់តែគាំទ្រដល់មន្ទីរពេទ្យ អ៉ីនធ័រឃែរ បន្ថែមទៀត ក្នុងនាមជាអ្នកដើរតួសំខាន់ ក្នុងការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា ។ កិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក្នុងប្រទេសកម្ពុជា នឹងជួយលើកកម្ពស់សមត្ថភាពមន្ទីរពេទ្យក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងងាយស្រួលសម្រាប់ប្រជាជន។

លោកវេជ្ជបណ្ឌិត Ebner Yoon បន្តថា ដើម្បីធានាថា កិច្ចសហការនេះទទួលបានជោគជ័យនោះ សម្រាប់អ្នកជំងឺ សម្រាប់ក្រុមហ៊ុន ហ្វតតេ និងសម្រាប់សុខភាពហិរញ្ញវត្ថុរួមគ្នារបស់យើង យើងត្រូវតែបំពេញចន្លោះរវាងឧត្តមភាពនៃគុណភាពវេជ្ជសាស្ត្រ និងប្រតិបត្តិការអាជីវកម្ម។ លោកវេជ្ជបណ្ឌិតបន្ថែមថា ដើម្បីធានាឲ្យកិច្ចសហការនេះទទួលបានជោគជ័យ ស្ថាប័នទាំងពីរត្រូវសម្របសម្រួលរវាងគុណភាពវេជ្ជសាស្ត្រ និងប្រតិបត្តិការអាជីវកម្ម។ អស់រយៈពេលជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា សេវាថែទាំំសុខភាព និងការធានារ៉ាប់រង បានតែងតែដំណើរការដាច់ដោយឡែកពីគ្នា។ មន្ទីរពេទ្យផ្តោតតែលើការព្យាបាល ខណៈក្រុមហ៊ុនធានារ៉ាប់រង ផ្តោតតែលើហានិភ័យហិរញ្ញវត្ថុ ប៉ុន្តែការពិតជាក់ស្តែង យើងទាំងអស់គ្នាសុទ្ធតែបម្រើលើសុខុមាលភាពអតិថិជនដូចគ្នា។

លោកវេជ្ជបណ្ឌិត Ebner Yoon បន្ថែមថា នៅពេលដែលយើងស្វែងរកដៃគូ ដើម្បីផ្លាស់ប្តូរទេសភាពថែទាំសុខភាព ក្រុមហ៊ុន ហ្វតតេ គឺជាជម្រើសដែលមិនអាចប្រកែកបាន ។ អ្នកមិនមែនគ្រាន់តែជាក្រុមហ៊ុនធានារ៉ាប់រងនោះទេ អ្នកគឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ទោះបីជាមានការកើនឡើង និងការពង្រីកដ៏គួរឱ្យសរសើរ នៃមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម (NSSF) ក៏ដោយ ក៏ប្រហែល ៦០% នៃការចំណាយលើការថែទាំសុខភាពទាំងអស់នៅកម្ពុជា នៅតែជាការចំណាយលុយចេញពីក្នុងហោប៉ៅ ។ ដូច្នេះ នៅពេលដែលគ្រួសារចំណាយលុយចេញពីហោប៉ៅ ធ្វើឱ្យពួកគេស្ទាក់ស្ទើរ និងពន្យារពេលថែទាំ រហូតក្លាយជាវិបត្តិធំ ថ្លៃ និងគំរាមកំហែងដល់អាយុជីវិត។ បញ្ហានេះហើយ ដែលនាំ អ៉ិនធ័រឃែរ ទៅកាន់ស្នូលនៃភាពជាដៃគូរបស់យើង ៖ ស្ពានគ្លីនិក និងហិរញ្ញវត្ថុ។

លោកវេជ្ជបណ្ឌិត Ebner Yoon ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ហ្វតតេ មិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងទេ ប៉ុន្តែជាសសរស្តម្ភសំខាន់មួយនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ទោះបីមានការពង្រីកនៃប្រព័ន្ធសន្តិសុខសង្គម (NSSF) ក៏ដោយ ក៏នៅតែប្រហែល ៦០% នៃការចំណាយលើសុខភាពនៅតែជាការចំណាយដោយខ្លួនឯង ដែលអាចធ្វើឲ្យប្រជាជនពន្យារពេលព្យាបាល ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះ កិច្ចសហការនេះមានគោលបំណងភ្ជាប់ចន្លោះរវាងសេវាមន្ទីរពេទ្យ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោកអគ្គនាយករងប្រតិបត្តិ បានបញ្ជាក់ទៀតថា នៅមន្ទីរពេទ្យ អ៉ិនធ័រឃែរ យើងជឿជាក់យ៉ាងមុតមាំថា គុណភាពវេជ្ជសាស្ត្រ គឺជាគោលការណ៍អាជីវកម្មល្អបំផុត។ បច្ចុប្បន្ននៅ អ៉ិនធ័រឃែរ យើងមានវេជ្ជបណ្ឌិតអន្តរជាតិច្រើនជាងគេ និងវេជ្ជបណ្ឌិតកម្ពុជាដែលមានសមត្ថភាពស្មើគ្នា។ ជាយើងមានវេជ្ជបណ្ឌិតជិត ១០០ នាក់ ទាំងពេញម៉ោង និងក្រៅម៉ោង ពីអន្តរជាតិ និងកម្ពុជា ដែលបម្រើនៅមន្ទីរពេទ្យ និងគ្លីនិក Express ទាំង ៣ កន្លែងនៅភ្ក្នុងរាជធានីភ្នំពេញ។ ហើយយើងក៏មានគម្រោងបើកដំណើរការមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អ៉ិនធ័រឃែរ ថ្មីមួយ នៅខេត្តសៀមរាប ក្នុងឆ្នាំ ២០២៦នេះ ផងដែរ។
ពួកយើងជឿជាក់យ៉ាងមុះមុតថា គុណភាពវេជ្ជសាស្ត្រ គឺជាគោលការណ៍សំខាន់នៃភាពជោគជ័យ។ បច្ចុប្បន្ននេះ មន្ទីរពេទ្យមានវេជ្ជបណ្ឌិតប្រមាណ ១០០ នាក់ រួមមានទាំងជនបរទេស និងជនជាតិខ្មែរ ដែលមានសមត្ថភាពខ្ពស់ដែលកំពុងបម្រើសេវាកម្មនៅក្នុងមន្ទីរពេទ្យ អ៊ីនធ័រឃែរ និង គ្លីនិក Express ចំនួន ៣ កន្លែងក្នុងរាជធានីភ្នំពេញ។ បន្ថែមពីនេះ មន្ទីរពេទ្យក៏មានគម្រោងបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីមួយនៅក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ នេះផងដែរ។

ជាមួយគ្នានេះ លោក Suy Channtharong នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ អ៉ិនសួរឹនស៍ (ខេមបូឌា) បានមានប្រសាសន៍ថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការផ្តោតការយកចិត្តទុកដាក់របស់យើង ក្នុងការធ្វើឱ្យការចូលប្រើប្រាស់សេវាថែទាំសុខភាពកាន់តែសាមញ្ញ និងមានសុវត្ថិភាព តាមរយៈការតភ្ជាប់ការធានារ៉ាប់រងដោយផ្ទាល់ ជាមួយអ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលអាចទុកចិត្តបាន។

លោកនាយកប្រតិបត្តិបន្ថែមថា ក្នុងនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងទូទៅឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ហ្វតតេ បន្តពង្រីកការផ្តល់សេវាធានារ៉ាប់រងសុខភាពរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងវិវត្តន៍ និងគាំទ្រដល់ការទទួលបានសេវាថែទាំកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ អ៊ីនធ័រឃែរ មានទីតាំងស្ថិតនៅក្នុងអគារវេជ្ជសាស្រ្តអូឡាំព្យារ អគារ C5 ផ្លូវលេខ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយបើកដំណើរការចាប់តាំងខែតុលា ឆ្នាំ ២០២០មកម្ល៉េះ។ ចក្ខុវិស័យរបស់មន្ទីរពេទ្យ អ៊ីនធ័រឃែរ ក្លាយជាស្ថាប័នផ្តល់សេវាថែទាំសុខភាពឈានមុខគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលផ្តោតលើគុណភាព ទំនុកចិត្ត និងអ្នកជំងឺជាចម្បង៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា