អ៊ីរ៉ង់ ឌឺដងឲ្យ អាមេរិក ថា កំពុងតែចរចាបញ្ចប់សង្គ្រាមជាមួយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ឌឺដងឲ្យ អាមេរិក ថា កំពុងតែចរចាបញ្ចប់សង្គ្រាមជាមួយខ្លួនឯង

អ៊ីរ៉ង់ ឌឺដងឲ្យ អាមេរិក ថា កំពុងតែចរចាបញ្ចប់សង្គ្រាមជាមួយខ្លួនឯង

តេហេរ៉ង់ ៖ យោធាអ៊ីរ៉ង់បាននិយាយចំអកឡកឡើយដាក់អាមេរិកថា កំពុងតែចរចាបញ្ចប់សង្គ្រាមជាមួយខ្លួនឯង ទាំងដែលទីក្រុងតេហេរ៉ង់បន្តទាត់ចោល ចំពោះការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា ទីក្រុងវ៉ាស៊ីនតោនកំពុងចរចាបញ្ឈប់ជម្លោះដែលអង្រួនទីផ្សារថាមពល និងហិរញ្ញវត្ថុសកល ។

Advertisement

ការបោះពាក្យសម្តីផ្លែផ្លា និងការច្រានចោលការចរចាជាថ្មីនេះ កើតមានឡើង ក្រោយមានសេចក្តីរាយការណ៍ជាច្រើននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជូនផែនការចំនួន ១៥ ចំណុច ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាម ដែលកំពុងឆាបឆេះរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ។

អ្នកនាំពាក្យអង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Ebrahim Zolfaqari បាននិយាយបែបផ្លែផ្កាទៅកាន់អាមេរិកថា តើលោក Trump កំពុងឈានដល់ដំណាក់កាលដែលត្រូវចរចាជាមួយខ្លួនឯងមែនដែរឬទេ ។

យ៉ាងណា អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងសេណារីយ៉ូបែបណាក៏ដោយ អ៊ីរ៉ង់នឹងមិនធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកជាដាច់ខាត ។

ជាមួយគ្នានេះ មេដឹកនាំអ៊ីរ៉ង់ក៏ធ្លាប់អះអាងផងដែរថា ខ្លួនមិនអាចចរចាជាមួយអាមេរិកបានឡើយ ដោយសារតែទីក្រុងវ៉ាស៊ីនតោនវាយប្រហារទីក្រុងតេហេរ៉ង់ ដល់ទៅ ២ ដង អំឡុងកិច្ចចរចាកម្រិតខ្ពស់ ក្នុងពេល ២ ឆ្នាំកន្លងមកនេះ ។

បើតាម Japan Times, បន្ទាប់ពិអ៊ីរ៉ង់ច្រានចោលការចរចានេះ, រដ្ឋបាលលោក Trump កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំងជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់ ខណៈដែលសង្គ្រាមនេះឈានចូលដល់សប្តាហ៍ទី៤ ។
ប្រភពបានទម្លាយឱ្យដឹងថា មន្ទីរបញ្ចកោណកំពុងថ្លឹងថ្លែងបញ្ជូនទាហានចន្លោះពី ៣ ពាន់ទៅ ៤ ពាន់ នាក់ ៕

ប្រភព ៖ Straits Times និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា