អាមេរិក ថា ការចរចាបន្តទៅមុខ ទោះមានការលើកឡើងថា អ៊ីរ៉ង់ បដិសេធ ក្តី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា ការចរចាបន្តទៅមុខ ទោះមានការលើកឡើងថា អ៊ីរ៉ង់ បដិសេធ ក្តី

អាមេរិក ថា ការចរចាបន្តទៅមុខ ទោះមានការលើកឡើងថា អ៊ីរ៉ង់ បដិសេធ ក្តី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក អះអាងពីការចរចាដែលនៅតែបន្តទៅមុខ បើទោះជាមានសេចក្តីរាយការណ៍ ដែលចេញផ្សាយ ថា អ៊ីរ៉ង់បដិសេធ ក៏ដោយ។

Advertisement

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែចូលរួម ក្នុងកិច្ចចរចាសន្តិភាព ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់អ៊ីរ៉ង់ និយាយថា ទីក្រុងតេហេរ៉ង់ បានច្រានចោលផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់សង្គ្រាមក៏ដោយ។

លេខាធិការ សារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt មានប្រសាសន៍ កាលពីថ្ងៃពុធថា «ការពិភាក្សានៅតែបន្ត.. ការចរចាទាំងនោះ មានផលិតភាព» ។

យ៉ាងណា បើតាមលោកស្រី Karoline Leavitt ដដែល, ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចអ៊ីរ៉ង់ខ្លាំងជាងមុន ប្រសិនបើទីក្រុង Tehran មិនទទួលយកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។

លោកស្រី Karoline Leavitt រៀបរាប់ថា «ប្រសិនបើអ៊ីរ៉ង់បរាជ័យ ក្នុងការទទួលយកការពិត នៃពេលវេលាបច្ចុប្បន្ន ប្រសិនបើពួកគេមិនយល់ថា ពួកគេត្រូវបានចាញ់ដោយយោធា ហើយ​នៅតែបន្តនោះ លោកប្រធានាធិបតី Trump ហ៊ានអះអាងថា ពួកគេត្រូវបានរងការវាយប្រហារខ្លាំងជាងអ្វី ដែលពួកគេធ្លាប់ទទួលរង ពីមុនមក ទៅទៀត» ។

លោកស្រី Karoline Leavitt បានបន្ថែម «អ៊ីរ៉ង់ មិនគួរគណនាខុសម្តងទៀតទេ ព្រោះ ការគណនាខុសចុងក្រោយ របស់ពួកគេ ធ្វើឱ្យបាត់បង់ អ្នកដឹកនាំជាន់ខ្ពស់ កងទ័ពជើងទឹក កងទ័ពអាកាស និង ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា