ហ្វីលីពីន អំពាវនាវឱ្យបើកច្រកសមុទ្រ ហ័រមូស វិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន អំពាវនាវឱ្យបើកច្រកសមុទ្រ ហ័រមូស វិញ

ហ្វីលីពីន អំពាវនាវឱ្យបើកច្រកសមុទ្រ ហ័រមូស វិញ

ម៉ានីល ៖ ប្រទេស ហ្វីលីពីន បានអំពាវនាវឱ្យបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ជាបន្ទាន់។

Advertisement

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro Jr កាលពីថ្ងៃពុធ អំពាវនាវឱ្យច្រកសមុទ្រ ហ័រមូស (Hormuz) ត្រូវបើកឡើងវិញ ជាបន្ទាន់ ហើយបញ្ជាក់ថា លោក មានបំណងកំណត់លក្ខខណ្ឌ សម្រាប់ការបើកឡើងវិញ ដោយផ្អែកលើការរំពឹងទុក របស់អ្នកពាក់ព័ន្ធសេដ្ឋកិច្ច ជាពិសេស ក្រុមហ៊ុនធានារ៉ាប់រង។

ការលើកឡើងនេះ ធ្វើឡើង នៅបន្ទាប់ពី
លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលពីន បានប្រកាសភាពអាសន្នថាមពលជាតិ តាមរយៈបទបញ្ជាប្រតិបត្តិ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ឆ្លើយតបបានលឿនជាងមុន ដើម្បីផ្គត់ផ្គង់ ចំពេលប្រឈមនឹងបញ្ហាកង្វះប្រេងផ្គត់ផ្គង់ ព្រោះសង្គ្រាមអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

យ៉ាងណា បើតាមសារព័ត៌មាន MSN , កាលពីថ្ងៃអង្គារ ហ្វីលីពីន ទទួលបានការផ្គត់ផ្គង់ប្រេងរុស្ស៊ី លើកដំបូង មិនធ្លាប់មាន ក្នុងពេល ៥ឆ្នាំ ។ ប្រេងរុស្ស៊ី ដែលអាមេរិកដកទណ្ឌកម្ម ដោយបានបើកដៃ ឲ្យប្រទេសនានាទិញ ក្នុងពេល ៣០ថ្ងៃ ហើយ ត្រូវផុតកំណត់ នៅថ្ងៃទី១១ ខែមេសា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា