អភិបាលខេត្តរតនគិរីលើកទឹកចិត្តឱ្យមានសហគ្រាសក្នុងស្រុកកាន់តែច្រើន ដើម្បីបង្កើតការងារក្នុងមូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលខេត្តរតនគិរីលើកទឹកចិត្តឱ្យមានសហគ្រាសក្នុងស្រុកកាន់តែច្រើន ដើម្បីបង្កើតការងារក្នុងមូលដ្ឋាន

អភិបាលខេត្តរតនគិរីលើកទឹកចិត្តឱ្យមានសហគ្រាសក្នុងស្រុកកាន់តែច្រើន ដើម្បីបង្កើតការងារក្នុងមូលដ្ឋាន

រតនគិរី៖អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានបង្ហាញ​ពីបំណងចង់ឃើញសហគ្រាសក្នុងស្រុកកាន់តែ​ឡើងនៅក្នុង​ទឹកដី​ខេត្តរតនគិរី​ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងខេត្តរតនគិរីដោយផ្ទាល់​ឬប្រជាពលរដ្ឋមកពីខេត្តផ្សេង។

Advertisement

កាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២៦ឯកឧត្តម ញ៉ែម សំអឿន អភិបាល​ខេត្តរតនគិរី និងមន្រ្តីជំនាញបានអញ្ជើញពិនិត្យ​ខ្សែច្រវាក់​ផលិតកម្ម​សហគ្រាសផលិតក្តារបន្ទះ កៅសីង ប្លាយវូត(GUOXING PLYWOOD)។ សហគ្រាសនេះមានទីតាំងនៅស្រុកអូរជុំ ដោយយកដើម​កៅស៊ូ និងដើមស្វាយចន្ទីដែលចាស់ៗហួសអាយុកាលផ្តល់ផលមក​កែច្នៃជាក្តារបន្ទះដែលមានគុណភាពខ្ពស់។ ក្នុងមួយថ្ងៃសហគ្រាស​កៅស៊ីង អាចផលិតបានមួយពាន់សន្លឹកផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ។

បើតាមតំណាងសហគ្រាសបានឱ្យដឹងថា ក្រៅពីផលិតកម្មក្តារបន្ទះ សហគ្រាសក៏បានទាញយកអត្ថប្រយោជន៍ពីទីតាំង និង​ធនធាន​ដែលមានស្រាប់ផលិតបន្លែផ្សិតបន្ថែមទៀត។គឺបណ្តុះ “ផ្សិតអ័ស្ទ័រ និងផ្សិតភ្លៅមាន់” សម្រាប់ផ្គត់ផ្គង់ទីផ្សារផងដែរ។តាមរយៈសកម្មភាព​របស់សហគ្រាសបានបង្កើតការងារជូនប្រជាពលរដ្ឋជិត១០០នាក់។

ក្នុងឱកាសសំណេះសំណាលជាមួយតំណាងសហគ្រាស និងបុគ្គលិក កម្មករកំពុងបម្រើការនៅទីនោះ ឯកឧត្តម​អភិបាលខេត្ត​រតនគិរីបាន​លើកទឹកចិត្តដល់ការកែច្នៃផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យអស់ពីលទ្ធភាព។លោកចង់ឃើញសហគ្រាសកាន់តែច្រើនផ្សេងទៀត​​បង្កើតឡើងក្នុង​ទឹកដីខេត្តភាគឦសានដែលមានសក្ដានុពល ។សម្រាប់សហគ្រាស កៅស៊ីង ប្លាយវូត ឯកឧត្តម​អភិបាល​ខេត្តបានជំរុញឱ្យ​មានអភិវឌ្ឍ​បន្ថែមទៀត ដើម្បីស្រូបយកពលកម្មក្នុងស្រុកឱ្យបានកាន់តែច្រើន និងកាត់បន្ថយ​ចំណាកស្រុក។ទន្ទឹមនេះ​រដ្ឋបាលខេត្តត្រៀមខ្លួន​ជានិច្ចក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម​របស់វិនិយោគិន ដើម្បីធានាឱ្យអាជីវកម្មដំណើរការដោយរលូន និងការបង្កើនខ្សែច្រវាក់ផលិតកម្ម ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា