ឯកឧត្តម ហ៊ុន ម៉ានី៖ ២ឆ្នាំកន្លះកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិ និងប្រជាជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី៖ ២ឆ្នាំកន្លះកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិ និងប្រជាជន

ឯកឧត្តម ហ៊ុន ម៉ានី៖ ២ឆ្នាំកន្លះកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិ និងប្រជាជន

“យើងអាចវាយតម្លៃបានថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លះ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជន រួមទាំងក្នុងវិស័យមុខងារសាធារណៈ ទោះបីជាត្រូវប្រឈមនឹងការរំខានមួយចំនួន ដែលជាវិញ្ញាសាស្មុគស្មាញជាច្រើន ទាំងក្នុង និងក្រៅប្រទេស។”

Advertisement

នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦មីនានេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សន្និបាតរយៈពេល ១ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធ ជួបជុំធ្វើការពិភាក្សា វាយតម្លៃការងារដែលសម្រេចបាន, គិតគូរពីផលជះ, បញ្ហាប្រឈម និងការកំណត់ទិសដៅអនុវត្តបន្ត សម្រាប់វិស័យមុខងារសាធារណៈ ដែលជា “ឆ្អឹងខ្នង” នៃប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា។

ក្នុងនាមសម្តេចបវរធិបតី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ សម្រេចបាន ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការជំរុញការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយភាពសកម្ម, បុរេសកម្ម, នវានុវត្តន៍, ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។

គួរបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ មានចំនួនសរុបជាង ២៣ម៉ឺននាក់ ក្នុងនោះ មន្ត្រីថ្នាក់ជាតិមាន ២៤% និងមន្ត្រីនៅថ្នាក់ក្រោមជាតិ ៧៦%។ មន្ត្រីរាជការជាស្ត្រីមាន ៤៣% ហើយមន្ត្រីរាជការជាស្ត្រីក្នុងមុខតំណែងគ្រប់គ្រងមាន ៣២% ដោយគិតពីអនុប្រធានការិយាល័យឡើងទៅ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា