សម្តេចធិបតីទម្លាក់កញ្ចប់ថវិកាជាតិ ៦០លានដុល្លារ ពង្រីកបណ្តាញទឹកស្អាតដល់ខេត្តចំនួន ៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីទម្លាក់កញ្ចប់ថវិកាជាតិ ៦០លានដុល្លារ ពង្រីកបណ្តាញទឹកស្អាតដល់ខេត្តចំនួន ៥

សម្តេចធិបតីទម្លាក់កញ្ចប់ថវិកាជាតិ ៦០លានដុល្លារ ពង្រីកបណ្តាញទឹកស្អាតដល់ខេត្តចំនួន ៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី នៅខេត្តស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន ៥ រួមមានស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី។

Advertisement

គម្រោងទ្រង់ទ្រាយធំដែលប្រើប្រាស់ថវិកាជាតិសរុប ៦០ លានដុល្លារអាមេរិកនេះ មានគោលដៅយុទ្ធសាស្ត្រក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបាន ១៣ ៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកបណ្តាញចែកចាយប្រវែង ៧៣៩ គីឡូម៉ែត្រ ដើម្បីផ្តល់តំណទឹកស្អាតថ្មីជូនប្រជាពលរដ្ឋចំនួន ២៨ ៦៦០ គ្រួសារ ក្នុងរយៈពេល ២០ ខែខាងមុខ។

ដោយឡែក សម្រាប់រោងចក្រថ្មីនៅអណ្តូងតាសី ខេត្តស្វាយរៀង ដែលទើបសម្ពោធនេះ មានសមត្ថភាពផលិតទឹកស្អាត ៦ ៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយរុញច្រានអត្រាគ្របដណ្តប់សេវាទឹកស្អាតក្នុងតំបន់ឱ្យហក់ឡើងពី ៣២% ទៅ ៥៨% ព្រមទាំងធានាការផ្គត់ផ្គង់បានពេញលេញសម្រាប់ក្រុងស្វាយរៀងទាំងមូល។

ការសម្រេចចិត្តវិនិយោគដ៏ធំនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់គម្លាតសេវាទឹកស្អាតរវាងទីក្រុង និងជនបទ សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា