រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញាឲ្យពន្លឿនការដោះស្រាយសំណុំរឿង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញាឲ្យពន្លឿនការដោះស្រាយសំណុំរឿង

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញាឲ្យពន្លឿនការដោះស្រាយសំណុំរឿង

ដើម្បីពន្លឿនការដោះស្រាយ និងការកកស្ទះសំណុំរឿងយូរដែលបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំជាថ្មីម្តងទៀតដល់មន្រ្តីតុលាការ ពិសេសចៅក្រម និងព្រះរាជអាជ្ញា ត្រូវពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

Advertisement

ក្នុងសន្និបាទបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃពុធទី២៥មីនា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការដោះស្រាយពន្លឿនសំណុំរឿងជាបញ្ហាមួយដ៏សំខាន់សម្រាប់ប្រព័ន្ធយុត្តិធម៌ ហើយវាក៏ជាចំណែកមួយជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងអំពីសារសំខាន់នៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ដែលជាអាទិភាពដ៏មួយក្នុងការពង្រឹង និងលើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា និងជាមូលដ្ឋានគ្រឹះក្នុងការធានារក្សាស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ យុត្តិធម៌សង្គម និងការអភិវឌ្ឍប្រទេសជាតិ។

សន្និបាតបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ត្រូវបានរៀបចំធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃវិស័យយុត្តិធម៌។

សន្និបាតបាតនឹងពិភាក្សាស្វែងរកឱ្យឃើញពីបញ្ហាប្រឈមជាមូលដ្ឋាននៅក្នុងវិស័យយុត្តិធម៌ និងដាក់ចេញដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើប្រជាជន, ដោះស្រាយបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ ស្ថាប័នតុលាការ និងអាជ្ញាធរមានពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងមក តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជាបានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណី បានចំនួនជាង ១៧ម៉ឺនករណី ស្មើនឹង៨០%នៃសំណុំរឿងសរុបនៅទូទាំងប្រទេស៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា