កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា កោះស្រឡៅដែលស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុងនឹងក្លាយជាកោះអព្យាក្រឹត​កាបូនគំរូនៅកម្ពុជា ខណៈក្រសួងនេះកំពុងដាក់ផែនការ​សកម្មភាព​អភិវឌ្ឍន៍កោះនេះឱ្យ​ក្លាយទៅជាអ្វីដែលក្រសួងចង់បាន។

Advertisement

លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងរៀបចំ​អភិវឌ្ឍន៍​កោះស្រឡៅ​ជាកោះអព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបាន​ប្រកាសដោយឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ក្នុងខេត្ត​កោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ។

បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ការរៀបចំជាកោះអព្យាក្រឹតកាបូន ផ្តោតលើយុទ្ធសាស្រ្តចម្បង៣ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាពពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយ​និរន្តរភាព​ទៅជាកោះអព្យាក្រឹត​កាបូននាពេលខាងមុខ រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថានឹងរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន៦។ ដូចជា៖ ១.ធ្វើការ​ដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ,២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការ​ប្រែប្រួល​អាកាសធាតុ ,៣.ការអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពល​ពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ,៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ,៥.ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និង៦.ការធ្វើកសិកម្ម​វ័យឆ្លាត។ល។

សូមជម្រាបថាពិធី«ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» ដោយធ្វើគួបគ្នានេះ ក្នុងគោលបំណង អប់រំផ្សព្វផ្សាយបរិស្ថាន វប្បធម៌ សេដ្ឋកិច្ច និងការ​កម្សាន្ត ។ជាការលើកទឹកចិត្ត និងផ្តល់ឱកាសដល់សាធារណជនទូទៅបានចូលរួម និងស្វែងយល់បន្ថែមពីការការពារ ការអភិរក្ស និងអត្ថប្រយោជន៍នៃព្រៃកោងកាងសម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងនិរន្តរភាពមនុស្សគ្រប់ជំនាន់៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា