ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ តែជាឱកាសក្លាយជាកីឡាករជម្រើសជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ តែជាឱកាសក្លាយជាកីឡាករជម្រើសជាតិ

ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ តែជាឱកាសក្លាយជាកីឡាករជម្រើសជាតិ

ភ្នំពេញ ៖ ក្រោយពីខកខានកាលពីឆ្នាំកន្លងទៅ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥  ដើម្បីស្វែងរកកីឡាករឆ្នើមៗចូលរួមជាមួយក្រុមជម្រើសជាតិ និងត្រៀមការប្រកួតអន្ដរជាតិនានា ។

Advertisement


លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ មានសារៈសំខាន់ដល់ការពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសក្នុងការរៀបចំព្រឹត្តិកាណ៍ប្រកួតនានា ដែលមានចៅក្រម មន្រ្តី និងលេខាតុ ជាដើម ពិសេសការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី មកពីបណ្តាតំណាងក្លឹបនានាដែលបានជ្រើសរើស ពង្រឹងសមត្ថភាព និងរកអ្នកដែលមានទេពកោសល្យ ដើម្បីចូលរួមក្នុងការប្រកួតធ្វើតេស្តកីឡាថ្នាល និងក្រុមជម្រើសជាតិ ។ ហើយលោកសង្ឃឹមជឿជាក់ថា កីឡាករ-កីឡាការិនី មកពីបណ្តាតំណាងក្លឹប ដែលប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ និងទទួលបានលទ្ធល្អប្រសើរគ្រប់ៗគ្នា ព្រោះថាការឈ្នះជាជ័យលាភីជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់ជានេះទៅទៀត​ សម្រាប់កីឡាករក្នុងស្មារតីកីឡា គឺការបំបែកឯកទគ្គ​កម្មផ្ទាល់ខ្លួន ។    


  លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មាការការប្រកួត បានឱ្យដឹងថា ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៦ ដោយមានកីឡាករ-កីឡាការិនី ចូលរួម ក្រោយជម្រុះតាមក្លឹបរួចរាល់ សរុបទាំងអស់៣២នាក់ មកពីបណ្តាក្លឹបចំនួន១០ទូទាំងប្រទេស ក្នុងនោះរួមមាន ៖ ក្លឹបឆេមពានស្នូកឃ័រ ក្លឹបលុច្ស៩៨ ក្លឹបធីភូល ក្លឹបវីនស្នូកឃ័រ ក្លឹបចេស្នូកឃ័រ ក្លឹបក្លាសិកស្នូកឃ័រ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងការពារជាតិ ក្លឹបខេត្តសៀមរាប និងក្លឹបព្រីមៀម ។


លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ បានបន្ថែមទៀតថា ការប្រកួតនេះ មិនត្រឹមតែពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ប៉ុណ្ណោះទេ តែជាឱកាសជ្រើសរើសឱ្យក្លាយជាកីឡាកជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតអន្ដរជាតិនាពេលខាងមុខ ដូច្នេះកីឡាករចូលរួមប្រកួតទាំងអស់ ត្រូវយកឱកាសនេះ ដើម្បីបង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យខ្លួនដែលមាន ដើម្បីដណ្ដើមនូវជ័យលាភី ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា