សម្តេចធិបតី ស្នើទូតជប៉ុនជួយទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅខេត្តស្វាយរៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ស្នើទូតជប៉ុនជួយទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅខេត្តស្វាយរៀង

សម្តេចធិបតី ស្នើទូតជប៉ុនជួយទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅខេត្តស្វាយរៀង

រាជរដ្ឋាភិបាលជឿជាក់ថា នាពេលអនាគត ខេត្តស្វាយរៀងនឹងក្លាយជាតំបន់បណ្តុំឧស្សាហកម្ម កសិ-ឧស្សហកម្ម រោងចក្រ និងសហគ្រាសជាច្រើន ព្រោះមានទីតាំងភូមិសាស្រ្តល្អ មានហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការអភិវឌ្ឍជាច្រើន។ ក្នុងន័យនេះ សម្តេចបវរធិបតីបានអំពាវនាវកាលពីម្សិលមិញឲ្យវិនិយោគិនជប៉ុនចូលមកបណ្ដាក់ទុននៅខេត្តស្វាយរៀងកាន់តែច្រើន។

Advertisement

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន ៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀងមិនត្រូវឲ្យមានសេដ្ឋកិច្ចខ្មៅ ឬបទល្មើសអនឡាញទេ គឺត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីកាន់តែទាក់ទាញបណ្តាវិនិយោគិន ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អភិបាលខេត្តស្វាយរៀងបានខិតខំថែទាំ ទាំងផ្នែកបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ និងបង្កើតឱកាសវិនិយោគ សម្រាប់ជនបរទេសពីគ្រប់ជាតិសាសន៍ ដើម្បីដាក់ទុនវិនិយោគនៅខេត្តស្វាយរៀងថែមទៀតផង។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តនេះ សម្តេចធិបតី ក៏បានស្នើដល់ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សូមជួយទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើន ជាពិសេស នៅខេត្តស្វាយរៀង ។

ដាក់ខ្វូត សម្ដេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី ក៏បានស្នើឱ្យរដ្ឋបាលខេត្តស្វាយរៀង គួររៀបចំកន្លែងពិសេសណាមួយសម្រាប់ក្រុមអ្នកវិនិយោគជប៉ុន ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត ដើម្បីឱ្យខេត្តកាន់តែមានការរីកចម្រើន ជាពិសេស ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅទូទាំងខេត្តឱ្យកាន់តែប្រសើរឡើង ។

ជប៉ុន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់មួយរបស់កម្ពុជា ដោយមានតម្លៃពាណិជ្ជកម្មទ្វេភាគីជាង ២ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្រុមហ៊ុនជប៉ុន បានវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងបច្ចេកវិទ្យា ខណៈដែលកម្ពុជា នាំចេញសម្លៀកបំពាក់ ផលិតផលកសិកម្ម និងឧបករណ៍អេឡិចត្រូនិកទៅជប៉ុន ។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាន និងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំងរោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា