ប្រមុខការទូតកម្ពុជា បង្ហាញផ្ទាល់ទីតាំងទាហានថៃ ដាក់កុងតឺន័រលើដីខ្មែរ នៅទីតាំងថ្មដា ដល់សហគមន៍អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជា បង្ហាញផ្ទាល់ទីតាំងទាហានថៃ ដាក់កុងតឺន័រលើដីខ្មែរ នៅទីតាំងថ្មដា ដល់សហគមន៍អន្តរជាតិ

ប្រមុខការទូតកម្ពុជា បង្ហាញផ្ទាល់ទីតាំងទាហានថៃ ដាក់កុងតឺន័រលើដីខ្មែរ នៅទីតាំងថ្មដា ដល់សហគមន៍អន្តរជាតិ

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមអង្គទូតបរទេស ប្រចាំកម្ពុជា និងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ចុះទៅពិនិត្យទីតាំងដែលយោធាថៃទន្ទ្រាន យក ដែនដីកម្ពុជា ដោយដាក់ទូកុងតឺន័រ រាយបន្លាលួស និងដំឡើងទង់ជាតិរបស់ខ្លួន នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

Advertisement

ក្នុងការចុះផ្ទាល់នេះ កងទាហានថៃ បាន ដាក់ប្រព័ន្ធការពារ និង កំពុងធ្វើសកម្មភាព បន្ត ដោយមាន ការដាក់តាំង បង្ហាញ ទង់ជាតិរបស់ ខ្លួនទៀតផង។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា សកម្មភាពគឺជារឿងហួសចិត្តមួយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជានឹងមិន បោះបង់ទឹកដីរបស់ខ្លួននោះឡើយហើយកម្ពុជា នឹង ប្រើប្រាស់ឯកសារផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ក្នុងការដោះស្រាយអរិភាពនេះ។

ឯកឧត្តមបញ្ជាក់ថា ជម្រើសរបស់យើងគឺមានតែជម្រើសតាមផ្លូវការទូត និងផ្លូវច្បាប់ ។យើងយកផ្លូវច្បាប់ សារើឯកសារ សន្ធិសញ្ញា អនុសញ្ញា យកផែនទីដែលគូសវាស់ដោយគណៈកម្មាធិការចម្រុះបារាំង-សៀម តាំងពីដើមសតវត្សទី២០មកម្ល៉េះ ឆ្នាំ១៩០៨ -១៩០៩ ជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។

ដំណើរដឹកនំាបណ្តាអង្គទូតទៅទស្សនកិច្ចនៅព្រំដែននាថ្ងៃស្រុកនេះ ធ្វើឡើងចំពេលបទឈប់បាញ់រវាងកម្ពុជា និងថៃ មានរយៈពេល៣ខែគត់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងនៅចំពោះមុខជនភៀសសឹក នៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃសុក្រដដែលថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំដោះស្រាយតាមផ្លូវការទូត ក្នុងការទាមទារយកទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃមកវិញ ប៉ុន្តែមិនប្រើប្រាស់កម្លាំងយោធាដើម្បីទាមទារមកវិញនោះទេ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បច្ចុប្បន្នមានជនភៀសសឹកចំនួន៧៦គ្រួសារកំពុងរស់ នៅ ក្នុងជំរុំសុវត្ថិភាព បន្ទាប់ពីត្រូវបានយោធាថៃដាក់បន្លាលួស និងរាយទូរកុងតឺន័រ រារាំងពួកគេមិនឱ្យត្រឡប់ទៅរស់នៅលំនៅឋានវិញ៕
 ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា