ក្រសួងយុត្តិធម៌ដាក់ការជម្រះក្តីរឿងឆបោកអនឡាញ ជាអាទិភាព មួយក្នុងតុលាការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងយុត្តិធម៌ដាក់ការជម្រះក្តីរឿងឆបោកអនឡាញ ជាអាទិភាព មួយក្នុងតុលាការ

ក្រសួងយុត្តិធម៌ដាក់ការជម្រះក្តីរឿងឆបោកអនឡាញ ជាអាទិភាព មួយក្នុងតុលាការ

ភ្នំពេញ៖ខណៈ ដែល រដ្ឋសភា នឹងពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ។ទន្ទឹមនេះក្រសួងយុត្តិធម៌ បានកំណត់ទុកជាមុន រួចទៅហើយថា សំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ នេះ គឺជាសំណុំរឿងអាទិភាពថ្មីមួយបន្ថែមទៀតសម្រាប់ការជំនុំជម្រះក្ដីក្នុងតុលា។
ការដាក់ចេញ នូវគោលការណ៍នេះ ធ្វើឡើង នៅ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ ក្រសួងយុត្តិធម៌រយៈ ពេលពីរថ្ងៃ ដែល បាន បិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមីនា។

Advertisement

ក្រសួងយុត្តិធម៌ បានកត់សម្គាល់ពីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គមក្នុងសម័យទំនើប ក៏ដូចជាកំណើននៃឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមបច្ចេកវិទ្យា ហើយ បានចាត់ទុកថា ឧក្រិដ្ឋកម្មនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ មុខមាត់ និងសេចក្តី ថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ ព្រមទាំងធ្វើឱ្យខូចខាតធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ចកម្ពុជា។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជិត ៦០០នាក់ ។ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ហ្ស៊ី សំណុំរឿងអតីតឧកញ៉ា លី គួង និងសំណុំរឿងធំៗ ពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។

កម្ពុជា បានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា ក្នុងអំឡុង ខែមេសា ឆ្នាំ ២០២៦នេះ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។

យោងតាម សេចក្តីព្រាងច្បាប់ ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បុគ្គល ដែលត្រូវ រកឃើញថាមានពិរុទ្ធ អាច នឹង ប្រឈម ការផ្តន្ទាទោស ចាប់ពី ៥ឆ្នាំ រហូតដល់ ទោសអស់មួយជីវិត និងរងការផាកពិន័យ ចាប់ពី ១២៥.០០០ពាន់ ដុល្លារ ដល់ ៥០០.០០០ដុល្លារអាម៉េរិក៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា