ឥណ្ឌូណេស៊ី ពិចារណាទិញមីស៊ីលពីប្រទេសអង្គការណាតូ បំពាក់នាវាចម្បាំងថ្មីទី ២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី ពិចារណាទិញមីស៊ីលពីប្រទេសអង្គការណាតូ បំពាក់នាវាចម្បាំងថ្មីទី ២

ឥណ្ឌូណេស៊ី ពិចារណាទិញមីស៊ីលពីប្រទេសអង្គការណាតូ បំពាក់នាវាចម្បាំងថ្មីទី ២

ហ្សាកាតា ៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី កំពុងថ្លឹងថ្លែងលើជម្រើសបញ្ជាទិញប្រព័ន្ធមីស៊ីល ពីប្រទេសសមាជិកអង្គការ NATO ធំៗចំនួន ៣ រួមមានអ៊ីតាលី បារាំង និងតួកគី ដើម្បីបំពាក់ប្រព័ន្ធអាវុធទំនើបដល់នាវាចម្បាំងថ្មីទី ២ របស់ខ្លួន ។

Advertisement

ការពិចារណានេះ ធ្វើឡើងស្របពេលដែលនាវាចម្បាំងថ្មីទី ២ របស់ខ្លួនឈ្មោះ KRI Prabu Siliwangi-321 បានធ្វើដំណើរមកដល់កំពង់ផែ Tanjung Priok របស់ទីក្រុងហ្សាកាតាកាលពីថ្ងៃព្រហស្បតិ៍ ក្រោយចាកចេញពីមូលដ្ឋានទ័ពជើងទឹកអ៊ីតាលី ក្នុងទីក្រុង La Spezia កាលពីថ្ងៃទី១១ ខែកុម្ភៈ ។

បើតាម Antara, នាវាចម្បាំងរបស់ឥណ្ឌូណេស៊ី ដែលសាងសង់ដោយក្រុមហ៊ុន Fincantieri របស់អ៊ីតាលីនេះ មានប្រវែង ១៤៣ ម៉ែត្រ ទទឹងប្រវែង ១៦ ម៉ែត្រកន្លះ និងមានទម្ងន់ប្រហែល ៦ ពាន់ ២៧០ តោន ។

វាដំណើរការដោយប្រព័ន្ធថាមពលម៉ាស៊ូត និងហ្គាសរួមបញ្ចូលគ្នា ជាមួយនឹងសមត្ថភាពបណ្តែតខ្លួនលើផ្ទៃទឹកក្នុងកម្លាំងល្បឿនជាង ៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកក្រុមនាវិកបានរហូតដល់ ១៧១ នាក់ ។

បេសកកម្មចម្បងរបស់វា គឺចូលរួមប្រយុទ្ធក្នុងសង្គ្រាមធំៗចំនួន ៤ រួមមានសង្គ្រាមប្រឆាំងការវាយប្រហារផ្លូវអាកាស សង្គ្រាមការពារផ្លូវទឹក សង្គ្រាមប្រឆាំងនាវាមុជ និងសង្គ្រាមអេឡិចត្រូនិក ។ នេះបើតាម Indonesia business post ។

ផ្អែកតាមប្រភពពី Antara, នាវាចម្បាំងថ្មីនេះ កើតចេញពីកិច្ចព្រមព្រៀងតម្លៃ ១ ពាន់ ២៥០ លានដុល្លារ ដែលឥណ្ឌូណេស៊ីបានចំណាយទៅឱ្យក្រុមហ៊ុនអ៊ីតាលី Fincantieri ដើម្បីសាងសង់នាវាចម្បាំងចំនួន ២ គ្រឿង ក្នុងគោលបំណងធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន ។

ក្នុងនោះមួយគ្រឿងដំបូង ឈ្មោះថា KRI Brawijaya-320 បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីបានចំណាយពេលធ្វើដំណើរអស់ ៤៤ ថ្ងៃចាកចេញពីប្រទេសអ៊ីតាលី ។

ឥណ្ឌូណេស៊ីរំពឹងថា ការមកដល់នៃនាវាចម្បាំងនេះ នឹងជួយជំរុញសមត្ថភាពការពារជាតិរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី ជាពិសេសគាំទ្រដល់បេសកកម្មការពារអធិបតេយ្យភាព និងសន្តិសុខដែនសមុទ្រ ខណៈពេលដែលស្ថានភាពភូមិសាស្រ្តនយោបាយហាក់មិនមានភាពប្រាកដប្រជានៅឡើយ ៕

ប្រភព ៖ Antara news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា