ក្រសួងប្រៃសណីយ៍និងក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បើកកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បើកកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បើកកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ដល់២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម សេង សុភាព ប្រធានរាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាង AFD នៅកម្ពុជា និងមន្រ្តី ក.ប.ទ. និង ប.ប.ឌ.។

Advertisement

ក្នុងកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនេះ តំណាង ក.ប.ទ. ប.ប.ឌ. និង AFD បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោងនិងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។

គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ ក.ប.ទ. ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តយ៉ាងលឿននេះបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI)។

គម្រោងនេះនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធរួម (Shared and Sovereign Infrastructure) អាចឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ វិស័យឯកជន និងធុរកិច្ចថ្មីឌីជីថល ប្រើប្រាស់ឧបករណ៍គណនាកម្រិតខ្ពស់ (High Performance Computing Cluster) និងមានអ្នកជំនាញ AI គាំទ្រផ្នែកបច្ចេកទេស។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និង លោកស្រី Christine Ha នឹងបន្តសហការក្នុងការរៀបចំនិងការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនេះ តាមផែនការដែលបានគ្រោងទុក៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា