សិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”មានរយៈពេល ៤ថ្ងៃត្រូវបានបិទបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”មានរយៈពេល ៤ថ្ងៃត្រូវបានបិទបញ្ចប់

សិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”មានរយៈពេល ៤ថ្ងៃត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” វគ្គទី២ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកវិទ្យាពីមកពីគ្រប់បណ្ដាក្រសួង ស្ថាប័ន សរុបចំនួន ៧២នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

Advertisement

សិក្ខាសាលានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែមីនា ឆ្នាំ២០២៦ និងចែកចេញជា ២ក្រុម ដែលបានផ្តោតយកចិត្តទុកលើប្រធានបទសំខាន់ៗរួមមាន ការធ្វើអភិបាលកិច្ចឌីជីថល និងរួមផ្សំជាមួយលក្ខណៈបច្ចេកទេស មានលក្ខណៈជា high level សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំណាញ ដែលក្នុងនោះរួមមាន (១). ទិដ្ឋភាពសន្តិសុខសាយប័រទូទៅក្នុងតំបន់ ការវាយប្រហារ និងវិធីសាស្រ្តនៃការការពារសន្តិសុខសាយប័រ, (២). ការកសាងសមត្ថភាព និងអភិបាលកិច្ចឌីជីថល, និង (៣). ការណែនាំពីលំហាត់ និងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ (Tabletop exercise)។

ថ្លែងក្នុងពិធីបិទ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានលើកយកពីចំនុចអាទិភាពសម្រាប់ប្រទេសកម្ពុជា គឺការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ក្រសួង ស្ថាប័ន សាធារណៈ ដែលស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលស្របតាមនិយាមនៃគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ពោលគឺការកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជឿជាក់ថា សិក្ខាកាមទាំងអស់ពិតជាបានទទួលចំណេះដឹងថ្មីៗ និងបទពិសោធជាក់ស្តែងក្នុងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រតាមរយៈសិក្ខាសាលានេះ ជាពិសេសការយកចំណេះដឹងនិងជំនាញទាំងនេះ ទៅអនុវត្តបន្ត នៅតាមក្រសួង ស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមក្នុងការចូលរួមពង្រឹងសម្ថភាពរបស់ខ្លួន និងសូមលើកទឹកចិត្តឱ្យបន្តស្រាវជ្រាវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទប់ស្កាត់ការគំរាមកំហែងសាយប័រដែលអាចកើតមាននាពេលអនាគត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា