រដ្ឋសភាសម្រេចអនុម័តជាឯកឆន្ទសេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាសម្រេចអនុម័តជាឯកឆន្ទសេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមអនឡាញ
នយោបាយ 30/03/2026

រដ្ឋសភាសម្រេចអនុម័តជាឯកឆន្ទសេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមអនឡាញ

ភ្នំពេញ៖រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទទី ៣០ ខែមីនាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ១១២ លើ ១១២សំឡេង។

Advertisement

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានថ្លែងការពារច្បាប់នៅចំពោះមុខកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាថា ច្បាប់នេះដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ ដោយផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ និងអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
ប្រទេសកម្ពុជា បានដាក់ផែនការយ៉ាងជាក់លាក់ថា នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែ មេសា ឆ្នាំ ២០២៦នេះ។
ច្បាប់ថ្មីនេះមាន៥ជំពូក និង២៤មាត្រា ដោយផ្តោតលើបទល្មើសថ្មីចំនួន៥ រួមមាន បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើស​ពាក់ព័ន្ធការរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសពាក់ព័ន្ធការជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃ​ឱ្យចូលរួមប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទប្រល្មើសស្តីពីការប្រមូលឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មាន​ផ្ទាល់ខ្លួននានារបស់អ្នកដទៃក្នុងចេតនាទុច្ចរិត និងបទល្មើសស្តីពីការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។

យោងតាមសេចក្តីព្រាងច្បាប់នេះ ជនដែលមានកំហុសអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ដល់ជាប់ពន្ធនាគារអស់មួយជីវិត និងត្រូវផាកពិន័យជាប្រាក់ចាប់ពី ១២៥.០០០ ដល់ ៥០ម៉ឺនដុល្លារអាម៉េរិក។
តាមនីតិវិធីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាពិភាក្សា និងអនុម័តបន្តទៀតមុន​នឹង​ដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាម៉េរិកនៅថ្ងៃចន្ទនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិក ក៏បានជួបជាមួយលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីការសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងនឹង​ការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាម៉េរិក តាមរយៈស្ថានទូតរបស់ខ្លូន បានសម្តែងនូវអំណរគុណចំពោះការប្តេជ្ញា​ចិត្តដែល​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសន្យាការពារពលរដ្ឋអាម៉េរិកាំងពី បណ្តាញក្រុម​ឧក្រិដ្ឋកម្មនេះ៕


ដោយ៖សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា