ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ រយៈពេល២ថ្ងៃ​ បានបញ្ចប់ដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ រយៈពេល២ថ្ងៃ​ បានបញ្ចប់ដោយជោគជ័យ

ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ រយៈពេល២ថ្ងៃ​ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៦ ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ប្រកបដោយមិត្តភាព សាមគ្គីភាព ក្នុងស្មារតីជាអ្នកកីឡា ។

Advertisement


ក្នុងឱកាសពិធីបិទការប្រកួតកាលពីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា , អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មាការការប្រកួត លោក ម៉ារ៉ា សុជាតិ បានឱ្យដឹងថា ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ ក្រោយធ្វើការសម្រិតសម្រាំងតាមក្លឹប កីឡាករ-កីឡាការិនី ចូលរួមប្រកួតសរុបទាំងអស់៣២នាក់ មកពីបណ្តាក្លឹបចំនួន១០ទូទាំងប្រទេស ក្នុងនោះរួមមាន ៖ ក្លឹបឆេមពានស្នូកឃ័រ ក្លឹបលុច្ស៩៨ ក្លឹបធីភូល ក្លឹបវីនស្នូកឃ័រ ក្លឹបចេស្នូកឃ័រ ក្លឹបក្លាសិកស្នូកឃ័រ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងការពារជាតិ ក្លឹបខេត្តសៀមរាប និងក្លឹបព្រីមៀម ចំនែកគ្រូចូលរួមចំនួន៤នាក់ និងគណៈកម្មាការបច្ចេកទេស ២៥នាក់ ។ ក្នុងនោះកាប្រកួតមាន ៣វិញ្ញាសារ គឺ Men’s Snooker Men’s Pool 9 Ball និង Women’s Pool 9 Ball ។


ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា លោក ម៉ារ៉ា សុជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ-កីឡាការិនី ទាំងអស់ ដែលបានចូលរួមប្រកួត និងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន និងសហការគ្នាឱ្យដំណើរការប្រកួតបញ្ចប់ទៅដោយរលូន និងជោគជ័យ ដែលជាមោទនភាពមួយ ដែលយុវជន យុវតីកម្ពុជា មានការចាប់អារម្មណ៍ ស្រលាញ់ចូលចិត្តប្រភេទកីឡាប៊ីយ៉ានេះ ។ លោកអគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានគូសបញ្ជាក់ និងកត់សម្គាល់ថា ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ប្អូនៗដែលជាកីឡាករ-កីឡាការិនី ពិតជាបានខំប្រឹងប្រែងយ៉ាងសកម្មក្នុងការប្រកួតប្រជែង ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ដែលជាឱកាសដ៏សំខាន់ក្លាយខ្លួនចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតអន្ដរជាតិនាពេលខាងមុខផងដែរ ។


ជាមួយគ្នានន លោក ម៉ារ៉ា សុជាតិ ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែបានគាំទ្រដល់សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ទាំងលទ្ធភាព និងថវិកា ក្នុងការចូលរួមរៀបចំការប្រកួតនានា និងជម្រុញលើកទឹកចិត្តដល់សហព័ន្ធក្នុងការបង្កើតធនធានកីឡាករផងដែរ ។


គួររំលឹកផងដែរថា ៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា កន្លងមកធ្លាប់ទទួលបានជោគជ័យជាច្រើន ពិសេសនៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ដោយកាលនោះទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធិ៤គ្រឿង ដែលនេះជាលទ្ធផលលើសពីការរំពឹងទុករបស់សហព័ន្ធ ជាមោទនភាពចំពោះកីឡាករ-កីឡាការិនី កីឡាប៊ីយ៉ាកម្ពុជា និងប្រទេសជាតិ លើឆាកអន្តរជាតិ ក្នុងចំណោមប្រភេទកីឡាជាច្រើនទៀត ។


សូមបញ្ជាក់ថា សម្រាប់ជ័យលាភី ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ វិញ្ញាសាស្នូកឃ័រក្រហម១៥ឯកត្តជន ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើ សាត ច័ន្ទវិរៈ មកពីក្លឹមឆេមពានស្នូកឃ័រ ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ គង់ វិមាន មកពីក្លឹបព្រីមៀម ចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ ជី ឡាយបញ្ញាវ័ន មកពីក្លឹបខេត្តសៀមរាប ។ វិញ្ញាសាភូលគ្រាប់ទី៩ ឯកត្តជន បុរស ចំណាត់ថ្នាក់លេខ១ មេដាយមាស ពុធ ច័ន្ទដារ៉ា មកពីក្លឹបលុច្ស៩៨ ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ឡាវ ស៊ីវឡុង មកពីក្លឹបចេស្នូកឃ័រ ចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ រឿង គង់លី មកពីក្លឹបក្លាសិក ។ វិញ្ញាសាភូលគ្រាប់ទី៩ ឯកត្តជន នារី ចំណាត់ថ្នាក់លេខ១ មេដាយមាស ណុន ចាន់វត្តី មកពីក្លឹបឆេមពាន ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ស៊ិន ណារី និងចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ ឡុង សុខម៉ី ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា