កម្ពុជា សម្រេចបញ្ចុះពន្ធនាំចូលគ្រឿងអគ្គិសនី និងរថយន្ត EV | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា សម្រេចបញ្ចុះពន្ធនាំចូលគ្រឿងអគ្គិសនី និងរថយន្ត EV

កម្ពុជា សម្រេចបញ្ចុះពន្ធនាំចូលគ្រឿងអគ្គិសនី និងរថយន្ត EV

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសពីការកែសម្រួលអត្រាពន្ធគយលើមុខទំនិញសំខាន់ៗជាច្រើនប្រភេទ ជាពិសេសរថយន្តអគ្គិសនី។ ការកែសម្រួលថ្មីនេះ នឹងត្រូវអនុវត្តជាផ្លូវការចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

Advertisement

ក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៨ ខែមីនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយលើមុខទំនិញមួយចំនួនដូចតទៅ។

មុខទំនិញដែលត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% មានដូចជាឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា។

ចំណែកមុខទំនិញដែលទទួលបានការបញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% មានដូចជា ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, និងអាគុយលីចូម ដូចជាអាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ។

អត្រាពន្ធក៏ត្រូវបញ្ចុះមកនៅ០%ផងដែរចំពោះចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV។

ក្រៅពីនេះ រដ្ឋក៏បានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV និងបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម)។

ការបញ្ចុះអត្រាពន្ធគយលើមុខទំនិញអគ្គិសនីទាំងអស់នេះ គឺផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តការប្រើប្រាស់សម្ភារៈអគ្គិសនី ដើម្បីសម្រាលបន្ទុកចំណាយប្រេងឥន្ធនៈ និងហ្គាស ដែលបានឡើងថ្លៃយ៉ាងខ្ពស់ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា។ វិធានការនេះក៏នឹងជួយជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួនជាង ១ម៉ឺន ៤ពាន់គ្រឿង ក្នុងនោះ ទោចក្រយានយន្តមានជាង ៣ពាន់ ៤០០គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួនជាង ១ម៉ឺនគ្រឿង៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា